ផ្ទុះការគាំទ្រ!!! ជាងគំនូរល្បីក្នុងទសវត្សរ៍៨០ បានបញ្ចេញស្នាដៃម្តង…

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំង ដោយសារការស្រលាញ់ ស្លាកយីហោគូរដោយដៃ ពួកខ្ញុំបានអញ្ជើញលោកតា ជាងគំនូរជើងចាស់ ដែលមានរហ័សនាម ជាងគំនូរវត្តភ្នំ និងនាមត្រកូលពិតកែវសាន់ មកគូរឲ្យហាងពួកខ្ញុំ លោកតាជាអ្នកគូរស្លាកយីហោ តាមរោងកុនធំៗពីមុនជាង៣០រោងកុន ដែលក្នុងនោះ មានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,

មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុងឆ្នាំ១៩៨០ជាង។យ៉ាងណាមិញ សព្វថ្ងៃលោកតាមានអាយុ៨៣ឆ្នាំហើយ តែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះ និងនៅតែមានឆន្ទៈបន្តធ្វើការងារបែបនេះ ទៅតាមលទ្ធភាពដែលគាត់អាចធ្វើបាន។ លោកតាមានប្រសាសន៍ថា គាត់រំភើប និងសប្បាយចិត្ត ពេលដែលមានអ្នកនៅគាំទ្រ ព្រទាំងផ្តល់តម្លៃស្នាដៃ របស់គាត់ ក៏ដូចជាផ្តល់ឱកាស

ឲ្យគាត់រកបានប្រាក់ចំនូល ពីការគូរនេះ ដូច្នេះបងប្អូនណាដែលស្រលាញ់ ហើយមានបំណងគូរស្លាកយីហោ ប្រភេទនេះ អាចទាក់ទងទៅគាត់បានតាមលេខទូរស័ព្ទ០៩៦២៤៣៤៩៨៨។ក្នុងនោះដែរ ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតា ដែលបានបញ្ចេញស្នាដៃ ក្នុងការធ្វើស្លាកយីហោនេះ យ៉ាងយកចិត្តទុកដាក់ ទាំងអត្តន័យ និងសោភ័ណ្ឌភាព សូមជូនពរលោកតាឲ្យមានសុខភាពល្អ និងអាយុយឺនយូរ៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *