របៀបធ្វើ នំបញ្ចុកទឹកកាពិ!!!

គ្រឿងផ្សំ៖-សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់-ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង -ខ្ចាយ និងរមៀតបន្តិច បុកអោយម៉ដ្ធដាក់ត្រាំទឹក (យកពណ័ អត់ក៏បាន)-ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី -ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ។ បៀបធ្វើ៖ -ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង រួចស្រង់ឆ្អឹងមាន់ចោល។-ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។

បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង សឹមដាក់ឈាមជ្រូក និងផ្សិត ទុកអោយពុះ។របៀបធ្វើទឹកកាពិ៖-ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស ទុកអោយពុះ។របៀបញុំា៖ -ដាំទឹកអោយពុះ ដាក់ត្រកូន និង សណ្តែកបណ្តុះស្រុះអោយទុន។-យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុាំជាមួយទឹកកាពិជាការស្រេច។ប្រភព៖ ផ្ទះមុខម្ហូប/ foods ប្រភពរូបភាពពីហ្វេសបុក។ប្រភពពី fbfreeshare

Leave a Reply

Your email address will not be published. Required fields are marked *