ចម្លែកណាស់!!! ស្ត្រីម្នាក់ មានម្រាមដៃម្រាមជើងចំនួន ៣១ ត្រូវអ្នកភូមិចោទថាជាអាបធ្មប់…

ឥណ្ឌា៖ ស្ត្រី ដែលជាជនជាតិឥណ្ឌាម្នាក់ កើតមកមានម្រាមដៃ និងម្រាមជើងសរុបចំនួន ៣១ តាំងពីកំណើត ត្រូវបានគេរាប់ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកហ្គីនណេសជាអ្នកដែលមានម្រាមច្រើនបំផុត ប៉ុន្តែនាងត្រូវអ្នកភូមិមានជំនឿថាជាអាបធ្មប់។

ស្ត្រីឈ្មោះ គូម៉ារីណាកា អាយុ ៦៣ ឆ្នាំកើតមកមានម្រាមជើង ១៩ និងម្រាមដៃ ១២ ត្រូវបានគេបង្ខំឲ្យលាក់ខ្លួន នៅឯផ្ទះរបស់នាងស្ទើរតែមួយជីវិត ព្រោះអ្នកស្រុកមានអបិយជំនឿថាគាត់អាបធ្មប់។ តែបើយោងតាមការស្រាវជ្រាវរកឃើញថា ស្រ្តីវ័យ ៦៣ ឆ្នាំរូបនេះមានជំងឺពិការភាពតាំងពីកំណើតម៉្យាង ដែលគេឲ្យឈ្មោះថា Polydactyly។ ជាទូទៅជំងឺ ប្រភេទនេះគេអាចធ្វើការវះកាត់បានជាធម្មតា (ក្នុងវ័យចន្លោះពី ១ ឆ្នាំ ទៅ ២ ឆ្នាំ) តែដោយសារតែ គូម៉ារីណាកា កើតក្នុងត្រកូលគ្រួសារក្រីក្រ ដូច្នេះហើយនាងមិនមានលទ្ធភាពព្យាបាលជំងឺនេះទេ។

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *