ដំណឹងល្អ!!! ជប៉ុនព្យាបាលអ្នកផ្ទុកវីរុសកូរ៉ូណាម្នាក់ដោយជោគជ័យ ហើយត្រៀមនឹងបង្កើតថ្នាំកម្ចាត់វីរុសនេះ

ថ្មីៗនេះវិទ្យាស្ថានជាតិនៃជំងឺឆ្លងរបស់ប្រទេសជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រទី ៣១ ខែមករា ឆ្នាំ២០២០ ថាខ្លួនបានទទួលជោគជ័យក្នុងការព្យាបាលមនុស្សម្នាក់នៅក្នុងប្រទេសជប៉ុន ដែលបានឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីបានត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិនដែលជាកន្លែងកកើតនូវជំងឺដ៏កាចសាហាវមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន nippon នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

ដោយប្រើ isolated virus មកសិក្សា វិទ្យាស្ថានក៏នឹងចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីបង្កើតវ៉ាក់សាំងនិងថ្នាំសម្រាប់វីរុសកូរ៉ូណាព្រមទាំងឧបករណ៍ធ្វើតេស្តដែលមានសមត្ថភាពធ្វើរោគវិនិច្ឆ័យបានរហ័ស។ ហើយក្នុងនោះផងដែរជប៉ុនរីករាយនឹងចែករំលែកវិធីសាស្រ្តមួយនេះសម្រាប់គ្រឹស្តស្ថាន និងក្រុមហ៊ុននានាដើម្បីយកទៅសិក្សា និងស្រាវជ្រាវបន្តផងដែរ។

យោងតាមវិទ្យាស្ថានជប៉ុនបានបញ្ជាក់ថា ហ្សែនរបស់វីរុស(isolated virus)ដែលយកមកសិក្សានេះគឺត្រូវគ្នា ៩៩.៩ ភាគរយទៅនឹងហ្សែនវិរុសកូរ៉ូណាដែលកើតមាននៅទីក្រុងWuhan ។វិទ្យាស្ថាននេះក៏បានបញ្ជាក់បន្ថែមទៀតដែរថា នៅក្នុងវីរុសនេះមិនមានការផ្លាស់ប្តូរហ្សែនដែលនាំឱ្យមានការឆ្លងខ្ពស់ឬការពុលនោះទេ៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *