ប្រុងប្រយ័ត្នផងបងប្អូន!!! សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះធ្វើឱ្យ…

កាលពីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ទី១ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី១៨-២១អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។

ទី២ តំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២២-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ -នៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០ ផ្នែកខ្លះ នៃតំបន់វាលទំនាបភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ។ ទី៣ តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ -នៅថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២០ ផ្នែកមួយចំនួន នៃបណ្ដាខេត្ដនៅមាត់សមុទ្រ និងអាចមានភ្លៀង ក្នុងកម្រិតខ្សោយទៅមធ្យម។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៍មាន”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *