ស្អាតណាស់!! ទេសភាពស្អាតៗ មានកន្លែងអង្គុយញុំាអាហារ ក្បែរមាត់ទឹក អង្គុយមើលទេសភាពព្រៃភ្នំ ចំងាយប្រហែល៩៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ

ថ្មីៗនេះ គេប្រទះឃើញបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ រមណីដ្ឋានមួយកន្លែង មើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ ដោយកន្លែងនេះមាន សួនផ្កា កន្លែងថតរូបដ៏សំបូរបែប កន្លែងជិះទូកកំសាន្ត កន្លែងហែលទឹកលេង ក្នុងបឹងធម្មជាតិ។

នៅមិនទាន់អស់ទេ នៅទីនោះក៏មាន ចំណតរថយន្តធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់១៣០គ្រឿង មានបំរើអាហារបែបខ្មែរ ជាពិសេសមាន់ស្រែដុតភ្លាមៗមានរសជាតិឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់មុខ មានកន្លែងអង្គុយញាំអាហារក្បែរមាត់ទឹក ដែលអាចញាំបណ្តើរគយគន់ទេសភាពព្រៃភ្នំបណ្តើរ ជាពិសេសមានខ្យុសបណ្តែតទឹក ដែលយើងអាចមើលឃើញត្រីហែលទឹកជុំវិញកន្លែងយើងអង្គុយ។

រមណីយដ្ឋានធម្មជាតិម្លេច ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេសស្រុកជុំគីរី ខេត្តកំពត ចំងាយប្រហែល៩៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ បើជិះតាមផ្លូវជាតិលេខ៣ត្រឹមគីឡូម៉ែត្រលេខ៩៦មានផ្លូវបត់ស្តាំចូលរមណីដ្ឋាននោះហើយ ឬទាក់ទងតាមលេខទូរសព្ទនេះ 016888056
011888056៕

Leave a Reply

Your email address will not be published. Required fields are marked *