ស្អាតណាស់!!! ឡានរថក្រោះ​ ហូលីវ៉ូដ Rezvani​ Tank​ ស៊េរីឆ្នាំ ២០២០​ បានមកដល់ប្រទេស​កម្ពុជាយើងហើយ​

រថយន្ត​ Rezvani​ Tank​ ស៊េរីឆ្នាំ ២០២០​ ជាប្រភេទ​រថយន្ត​ Suv ដែលមានការ​រចនា​ឡេីង​យ៉ាង​ប្រណិត​ជា​មួយ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ខុស​ពី​មុន។ គូសបញ្ជាក់​ថា​ រថយន្ត​ Rezvani Tank ស៊េរី​ថ្មីនេះ បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅក្នុង​​កម្មវិធី Monterey Car Week នា​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៩​ ​ដោយ​វា​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ។

យ៉ាង​ណាមិញ​ បន្ទាប់​ពី​មាន​ការ​ទន្ទឹង​រង់ចាំ​ពី​មហាជន​ជាច្រើន​នោះ​ នៅព្រឹក​ថ្ងៃ​នេះ​ដែរ​ ត្រូវ​នឹងថ្ងៃទី៣០​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ រថយន្ត​ Rezvani​ Tank​ ស៊េរីឆ្នាំ ២០២០​ បាន​ដឹកមកដល់​ប្រទេស​កម្ពុជា​ហេីយ​ ដែលទទួលបាន​សិទ្ធិនាំចូលផ្ដាច់មុខដោយក្រុមហ៊ុនជេតគ្រុប(Jet Group) របស់លោកឧកញ៉ា​ ស្រី​ ចាន់ថន​។

ជាមួយ​គ្នា​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ ដែលនៅថ្ងៃនេះបាន​បង្ហោះ​ពី​ទិដ្ឋភាព​នៃការមកដល់​ប្រភេទ​ឡានរថក្រោះ​ Rezvani​ Tank មួយនេះ​ និងបាន​មាន​ប្រសាសន៍​លេីកឡេីង​ថា៖«ព្រឹកនេះ..!! ឡានហូលីវ៉ូដ បានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាយើងហើយ នឹងដាក់តាំងបង្ហាញបងប្អូនទស្សនា នៅ Jet’s Garden Park នៅលើទឹកដី ស្កាយលែន វិហារសួគ៌»។

គួរ​បញ្ជាក់​ថា​ ចំពោះ​រថយន្ត​ Rezvani​ Tank​ ស៊េរីឆ្នាំ ២០២០​ ដែលទេីបមកដល់ប្រទេស​កម្ពុជា​នេះ​ គឺមាន​តម្លៃ​275,000​ ដុល្លារ​អាមេរិក​។ នេះ​បេីតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ Rezvani​ Tank ប្រាប់​មកកាន់ក្រុម​ការងារ​ Khmer Osja នាមុននេះ​បន្តិច​។

Leave a Reply

Your email address will not be published. Required fields are marked *