ងាយៗរកលុយតាមបែបធម្មជាតិ!!! វិធីចិញ្ចឹមកង្កែបរយៈពេលតែ៦០ថ្ងៃ ប្រមូលផលបាន

+ទំហំកន្លែងចិញ្ចឹម៖– 2m x 3m = 6 ម៉ែត្រការ៉េ– 2m x 5m = 10 ម៉ែត្រការ៉េ– 3m x 5m = 15 ម៉ែត្រការ៉េ– 4m x 6m = 24 ម៉ែត្រការ៉េ– 5m x 6m = 30 ម៉ែត្រការ៉េ ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ។ ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ។ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ

ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង។ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។

ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង។ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *