ល្អមែន!!! លោក Jack Ma បរិច្ចាគថវិកាផ្ទាល់ខ្លួនជួយបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូរ៉ូណា

ថ្មីៗនេះមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោកចំនួនជាង ១៤ លានដុល្លារ ដើម្បីជួយអ្នកវិទ្យាសាស្រ្តក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងនិងជំងឺកូរ៉ូណាដ៏កាចសាហាវ ។ក្នុងនោះដែរតាមរបាយការណ៍ក៏បានបន្ថែមថា ថវិកា៤០% នឹងត្រូវបែងចែកទៅ Chinese Academy of Sciences និង Chinese Academy of Engineering ដែលជាអ្នកជំនាញដែលកំពុងព្យាយាមយ៉ាងសស្រាកស្រាំក្នុងការបង្កើតវ៉ាក់សាំងនេះផងដែរ។

ក្រៅពីនោះថវិកាដែលនៅសល់ត្រូវប្រើជាជំនួយដល់ភ្នាក់ងារ បុគ្គលិក ស្រាវជ្រាវដែលស្វះស្វែងការពារទប់ស្កាត់ជំងឺនេះទាំងនៅក្នុងប្រទេសចិន និង នៅក្នុងពិភពលោក ។សូបបញ្ជាក់ថា មកទល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០នេះ អ្នកឆ្លងវីរុសកូរ៉ូណាបានកើនដល់ ៧៧៧១ ករណី រីឯអ្នកស្លាប់ក៏កើនឡើងដល់ ១៧០នាក់ហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *