ទាយឈុតមែន!!! អ្នកគ្រូ​ Master Naly Feng Shui បានទាយដឹងមុនថានឹងមានជំងឺផ្លូវដង្ហើមក្នុងឆ្នាំ ២០២០ (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយច្បាស់ហើយអំពី វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វី រុស ​ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ ខណៈដែល​វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហឺប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ។ដោយឡែក សូម​ជម្រាប​ថា​ គិត​មកដល់​ពេល​នេះ​ មេរោគ វី រុស កូ រ៉ូ ណា ប្រភេទថ្មី បានកើតឡើងនៅលើទឹកដីកម្ពុជាហើយ ដោយកើតលើជនជាតិចិនម្នាក់ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ​ ។

បុរសជនជាតិចិន ដែលឆ្ល ង វី រុស នេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ជាក់ស្តែង ចំពោះ​អាការៈនៃ​រោគសញ្ញា​នេះគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បា ល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុល ស ម្លា ប់ មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។តួយ៉ាង គិតត្រឹមព្រឹក​ថ្ងៃ​ពុធ ទី២៩​ ខែមករា​ ឆ្នាំ​២០២០​ នេះ

មានមនុស្សចំនួន​១៣២នាក់ហេីយ​ ដែលបាន ​ស្លា​ ប់​ បាត់ ​ប ង់ ​ជី វិត​ និងចំនួន​អ្នក​ឆ្លងនៅ​ប្រទេស​ចិន​ចំនួន​ ៥,៩៧៤ ក រ ណី​ និង​ទូទាំង​ប្រទេស​ចំនួន​ ៦,០៥៩ ក រ ណី​​ ខណៈដែល​ប្រទេស​ថៃ នៅឈរ​ចំណាត់​ថ្នាក់​លេខ​២បន្ទាប់​ពី​ចិនចំនួន​ ១៤ ក រ​ ណី​ ដែលរួមមានប្រទេស​ដូច​ជា​៖​ ចិន​ ហុងកុង​ ថៃ​ ម៉ាកាវ​ អូស្ត្រាលី​ សឹង្ហបុរី​ តៃវ៉ាន់​ សហរដ្ឋអាមេរិក​ ជប៉ុន​ ម៉ាឡេស៊ី​ កូរ៉េ​ខាង​ត្បូង​ បារាំង​ កាណាដា​ វៀតណាម​ កម្ពុជា​ អាល្លឺម៉ង់​ ណេប៉ាល់​ ស្រីលង្កា​។យ៉ាងណាមិញ កាល​ពី​ពេល​ថ្មីៗ​នេះ​ មានការ​ភ្ញាក់​ផ្អើល​ពី​សំណាក់​មហាជន​ជាច្រើន​ ជាមួយ​នឹងការ​ទស្សន៍ទាយពីអ្នកគ្រូ​ Master Naly Feng Shui តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ PNN ក្នុង​កម្មវិធី​ ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​ និយាយ​អំពី​រឿង​រ៉ាវ​ដែលកេីតឡេីងក្នុងឆ្នាំ​២០២០នេះ​

ខណៈ​ដែល​នឹងកេីតមាន​ជំងឺ​បែប​អាសន្ន​រោគ​ ឆ្ល ង ​កា ច ​សា ហាវ​ និង​ពិបាក​ព្យាបា​ ល​ដែលអាចនឹងបំលែងទៅជាមេរោគមួយរាតត្បាតទៅ​លេីមនុស្ស​ជាច្រើន​ផងដែរ​។ក្នុងនោះដែរ អ្នកគ្រូ​ Master Naly Feng Shui​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ ប ង្ក ឲ្យ​កេីតមាន​ជំងឺ​នេះ​ គឺដោយសារតែ​តែការ​បរិភោគ​សា ច់​ និងបន្លែឆៅជាដេីមនោះ។ គូសបញ្ជាក់​ថា​ ចំពោះ​ការ​ទស្សន៍ទាយ​នេះ​បាន​ធ្វើ​ឡើង​នៅមុនពេលដែល ​វី រុស ​ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​ផ្ទុះ​ឡើង​ តាំងតែពីថ្ងៃទី២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មក​ម្ល៉េះ​។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *