ស្អាតណាស់!!! អរគុណអភិបាលស្រុកវ័យក្មេង ភូមិព្រះដាក់ពេលរាត្រី មិនចាញ់ទីក្រុងទេ…

ថ្មីៗនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីដែលកំពុងមានកេរឈ្មោះបោះសំឡេង បានបង្ហាញទិដ្ឋភាពនៅភូមិព្រះដាក់នាពេលព្រលប់ម៉ោង ៦ល្ងាច និងពេលរាត្រី មើលពីលើលំហអាកាស “មុន” និង “ក្រោយ” ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ។ តាមរយៈរូបភាពទាំងនោះបានបង្ហាញឱ្យឃើញពីភាពសុខក្សេមសាន្តរបស់ប្រជាពលរដ្ឋមានអំពូលភ្លឺពេញភូមិតែម្ដង ។

តាមការឱ្យដឹងពីលោកអភិបាលស្រុកវ័យក្មេង ឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ ភូមិព្រះដាក់ទាំងមូលត្រូវបានបញ្ចប់ការតម្លើងអំពូលសូឡាស្វ័យប្រវត្តិទាំងស្រុងរួចហើយ។ ក្រុមការងារនឹងធ្វើការសិក្សាស្វែងយល់ពីមេរៀន លទ្ធផល និងបញ្ហាប្រឈមនានាដែលទទួលបានពីជំហានសាកល្បងនេះ ដើម្បីធ្វើអោយរឹតតែល្អប្រសើរឡើងនៅជំហានបន្តបន្ទាប់ទៀត មុននឹងឈានទៅដល់ការអនុវត្តទាំងស្រុងនៅក្នុងទូទាំងស្រុកបន្ទាយស្រី៕

Leave a Reply

Your email address will not be published. Required fields are marked *