ធ្វើចឹងកើតទៀត!!! គូស្នេហ៍មួយគូបានថត Pre-Wedding ពាក់ម៉ាសស្របពេលដែលកំពុងផ្ទុះវីរុសកូរ៉ូណាធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំង

ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរមួយចំនួន​ បានមានការ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។ទន្ទឹម​នឹង​នេះ​ដែរ​ មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត រកឃេីញមនុស្សដែលខ្លួនស្រលាញ់ មានភាពស្មោះត្រង់ និងហ៊ានតស៊ូគ្រប់ឧបសគ្គ លះបង់គ្រប់បែបយ៉ាង ទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា រស់នៅយ៉ាងមានសុភមង្គល តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ ក៏ព្រោះតែផ្លូវជីវិត មានរឿងរ៉ាវ និងបញ្ហាជាច្រើន ដែលយេីងមិនអាចនឹកស្មានដល់នោះឡើយ។

ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ ហាក់​ជា​ទទួល​បាន​នូវការ​ចាប់អារម្មណ៍​ជាខ្លាំងពី​មជ្ឈដ្ឋាន​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​​ ខណៈដែល​នៅថ្ងៃ​ Pre-Wedding របស់អ្នកទាំង២​ បែរជាត្រូវពាក់ម៉ាសថតទៅវិញ​ ដែលនេះ​ពិតជា​រឿង​មួយដ៏កម្រខ្លាំងណាស់​ជាមួយ​នឹង​ទិដ្ឋភាព​បែប​នេះ​។បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ 2K20 ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ខាង​លេី​នេះ​ បាន​ភ្ជាប់​ជាមួយ​ខ្លឹមសារ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖«ទ្រាំតិចទៅអូនសម្លាញ់​ ធ្វេីម៉េចបេីយេីង Pre-Wedding ចំពេល វី រុស ​កូ រ៉ូ ណា មកលេង»។ តោះកុំឲ្យខាតពេលយូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​នេះ​ដូច​តទៅ​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *