នេះហើយស្នេហាពិត!!! ទំរាំមានថ្ងៃនេះមិនងាយទេ​ជិត6ឆ្នាំហេីយដែលយេីងស្គាល់គ្នា…

ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរមួយចំនួន​ បានមានការ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ទន្ទឹម​នឹង​នេះ​ដែរ​ មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត រកឃេីញមនុស្សដែលខ្លួនស្រលាញ់ មានភាពស្មោះត្រង់ និងហ៊ានតស៊ូគ្រប់ឧបសគ្គ លះបង់គ្រប់បែបយ៉ាង ទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា រស់នៅយ៉ាងមានសុភមង្គល តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ ក៏ព្រោះតែផ្លូវជីវិត មានរឿងរ៉ាវ និងបញ្ហាជាច្រើន ដែលយេីងមិនអាចនឹកស្មានដល់នោះឡើយ។

ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ ដែលពួកគេទាំងពីរបានស្គាល់គ្នា​​រយៈពេល​ជិត​៦ឆ្នាំ​មក​ហើយ​ និងបាន​ឆ្លងកាត់​នូវរឿង​រ៉ាវ​ ក៏ដូចជា​ឧបសគ្គ​ជា​ច្រើន​ តែដោយសារការ​ស្រលាញ់​ និងមិនបោះបង់​ ទេីប​អ្នក​ទាំង​ពី​រ​អាច​ឈាន​ដល់ថ្ងៃមង្គល​ដែលជាថ្ងៃ​ភ្ជាប់ពាក្យ​ ក្រោម​ការ​ដឹងឮពី​ចាស់ទុំ​ទាំងសងខាង​។ ជាមួយ​គ្នា​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Madam Chorda ដែលជាកូន​ក្រមុំ​ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​៖

«ភ្ជាប់ពាក្យភ្ជាប់និស្ស័យ​ ភ្ជាប់ជីវិត ទំរាំមានថ្ងៃនេះមិនងាយទេ​ ជិត6 ឆ្នាំហេីយដែលយេីងស្គាល់គ្នា សំនួរដែលគ្រប់គ្នាតែងសួរហែងកាលណាការ​ កុំចាំដល់មានគ្រប់យ៉ាងចាំការ​ ខ្ញុំមិនដែលគាំទ្រពាក្យនោះឡេីយ កុំឃេីញគេកាសប្បាយអ​ ចង់ការដែរ​។ ក្តីស្រលាញ់ងាយបង្កេីតតែមិនងាយថែរក្សាទេ​ មនុស្ស2អ្នកស្រលាញ់គ្នារៀបផ្លូវដេីរជីវិតច្បាស់លាស់​ត្រៀមផ្លូវដេីរអោយរលូនរឹងមាំ​ ទេីបហៅថាគូជីវិត​»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *