ដល់ថ្នាក់ណឹងផង!!! បេីស្រលាញ់បង អូនក៏ត្រូវស្រលាញ់មាន់បងដូចគ្នា!!! ឯខាងស្រីវិញ បើបងស្រលាញ់អូន បងក៏ត្រូវថែអូនអោយដូចមាន់បងដូចគ្នា

ការពិតណាស់ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវ សុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។

ដោយឡែក កាលពីរសៀលថ្ងៃមិញនេះដែរ ទី២៩ ខែមករា ឆ្នាំ២០២០ ក្រឡែកមកអានអំពីប្រវត្ដិស្នេហា គូស្នេហ៏មួយគូរនេះវិញ ពិតជាអានហើយធ្វើឲ្យប្លែកអារម្មណ៏តែម្ដង ទម្រាំតែអ្នកទាំងពីរអាចបានភ្ជាប់ពាក្យជាមួយគ្នាបាន។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Sokmaneang Met ត្រូវជាកូនក្រមុំ បានសរសេរយ៉ាងដូច្នេះថា៖”ទម្រាំ ដេីរមកដល់ចំនុចមួយនេះគឺដាក់សន្យានឹងគ្នាហេីយថា ខាងប្រុស បេីស្រលាញ់បង អូនក៏ត្រូវស្រលាញ់មាន់បងដូចគ្នា។ ឯខាងស្រីវិញ បើបងស្រលាញ់អូន បងក៏ត្រូវថែអូនអោយដូចមាន់បងដូចគ្នា”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *