អាណិតណាស់!!! លោកអ៊ុំស្រីអង្គុយលក់នំកណ្តាលអធ្រាត្រ ទាំងគ្មានមនុស្សសោះ

ថ្មីៗនេះហ្វេសប៊ុកមួយឈ្មោះ Spoon Coffee បានបង្ហោះរូបភាពពីសន្លឹក និងថ្លែងពីស្ត្រីម្នាក់អង្គុយលក់នំ ដល់ម៉ោង១០យប់ទៅហើយ នៅមិនទាន់ទៅផ្ទះទៀត ព្រោះតែលក់មិនដាច់។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមថា៖“គួរអោយអាសូរណាស់ ម្តាយគេ ម្តាយយើង ខិតខំគ្រប់យ៉ាងព្រោះតែកូនៗ ម៉ោង១០យប់ អ្នកលក់ផ្សេងៗ គេរើទៅផ្ទះចង់អស់ហើយ ហេតុតែលក់អត់ដាច់ សុទ្ធចិត្តអង្គុយលក់ម្នាក់ឯង ខ្ញុំឃើញគាត់ដើរលក់កាត់មុខផ្ទះខ្ញុំតាំងពីថ្ងៃ ខ្ញុំបានឮអ្នកលក់ជិតនឹងនិយាយ គាត់លក់ឥតដាច់សូម្បីតែ១នំ បើអាណិតគាត់សូមជួយទិញនំគាត់ផង”។

ជាមួយ​គ្នានេះ​ដែរ​ មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីង​កេីតមកជាកូនអ្នកក្រ​ សូមកុំអស់​សង្ឃឹម​អី​ ត្រូវ​មានការខិតខំ​តស៊ូ​ គង់​មានថ្ងៃមួយអ្វីៗនឹង​ប្រសេីរឡេីង​ជាក់​ជា​មិនខាន​ឡើយ​ ហើយ​ថែម​ទាំង​ទទួល​បាន​នូវកេរ្តិ៍ឈ្មោះ​ និងការ​កោតសរសើរ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង​។

Leave a Reply

Your email address will not be published. Required fields are marked *