ទីបំផុត ប្រទេសថៃអាចព្យាបាល ជំងឺកូរូណា បានហើយ!!!

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្មីៗនេះផ្ទុះឡើងជាខ្លំាងករណី ជំងឺកូរូណានោះ វូហាន (Wuhan) គឺជាទីក្រុងធំបំផុតនៃខេត្តហ៊ូប៉ី (Hubei) និងជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើង នូវកូរ៉ូណាថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៩ ដែលបានផ្ដាច់ជីវិតមនុស្ស ១០៦នាក់ និងជាង ៤,៥០០នាក់ទៀតបានឆ្លង នៅក្នុងប្រទេសចិន ខណៈប្រទេសចំនួន ១៥ នៅលើពិភពលោក ក៏បានប្រកាសពីករណីនេះដែរ។ គិតមកត្រឹមពេលនេះប្រទេសថៃបានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយបាន ៥នាក់ហើយនៅក្នុងចំណោមអ្នកជំងឺត្រូវបានគេបញ្ជាក់ទាំងអស់ ១៤នាក់។

យ៉ាងណាមិញ បើយោងតាមការបង្ហោះរបស់ការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (National News Bureau of Thailand) នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ពួកគេបានបង្ហោះស្ថានភាពទូទៅនៃអ្នកជំងឺទាំង៨ ដោយមិនរាប់បញ្ជូល ៦ករណីថ្មីបន្ថែមថា៖ ១. អ្នកជំងឺស្ត្រីវ័យ ៦១ឆ្នាំ មកពីទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។ ២. អ្នកជំងឺស្ត្រីវ័យ ៧៤ឆ្នាំ មកពីទីក្រុងវូហាន បានជាសះស្បើយ និង ត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ៣. អ្នកជំងឺស្ត្រីវ័យ ៧៣ឆ្នាំ បានទៅលេងទីក្រុងវូហាន បានជាសះស្បើយ និងត្រឡប់ទៅផ្ទះក្នុងប្រទេសថៃវិញ។

៤. អ្នកជំងឺបុរសវ័យ ៦៨ឆ្នាំ មកពីវូហានបានជាសះស្បើយ និងត្រឡប់ទៅប្រទេស ចិនវិញហើយ។ ៥. អ្នកជំងឺស្ត្រីវ័យ មិនបញ្ជាក់អាយុ មកពីវូហាន បានជាសះស្បើយ និងត្រឡប់ទៅប្រទេសចិនវិញហើយ។ ៦. អ្នកជំងឺស្ត្រីវ័យ ៣៣ឆ្នាំ មកពីវូហាន កំពុងព្យាបាលនៅមន្ទីរពេទ្យ Rajavithi ក្នុងទីក្រុងបាងកក។ ៧. អ្នកជំងឺស្ត្រីវ័យ ៥៧ឆ្នាំ មកពីវូ ហាន កំពុងព្យាបាលនៅមន្ទីរពេទ្យ Bamrasnaradura ក្នុងទីក្រុងបាងកក។ ៨. អ្នកជំងឺស្ត្រីវ័យ ៣ឆ្នាំ មកពីវូហាន កំពុងព្យា បាល នៅមន្ទីរពេទ្យ Hua-Hin របស់ប្រទេសថៃ។ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *