ល្អមែន!!! Bill Gates បរិច្ចាក ១០លានដុល្លារប្រឆាំងវីរុស Corona

ថ្មីៗនេះ វីរុស Coronavirus កំពុងតែរាតត្បាតទូរទាំងពិភពលោកនោះ មូលនិធិរបស់មហាសេដ្ឋី Bill Gates និង ភរិយា Melinda Gates បានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា នឹងបរិច្ចាកទឹកប្រាក់ ១០លានដុល្លារ​ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺរលាកផ្លូវ​ដង្ហើមកាចសាហាវថ្មីដែលបង្ករ​ដោយវីរុសនោះ។

ក្នុងទឹកប្រាក់​សរុបប្រមាណ ១០លានដុល្លារនោះ ត្រូវបានគេដឹងថាទឹកប្រាក់ ៥លានដុល្លារនឹងត្រូវ​បរិច្ចាកចូល​ប្រទេសចិនជាកញ្ចប់ថវិការ​អាសន្ន​និង​ជំនួយបច្ចេកទេសសុខភាព រីឯ ៥លានដុល្លារ​ទៀត​នឹង​ទៅទ្វីបអាព្រិកសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រង និង​បង្ការ​ជម្ងឺឆ្លង​អាព្រិក។

កញ្ចប់លុយ​៥លានដុល្លារ​សម្រាប់ចិន នឹង​ត្រូវ​បែងចែកសម្រាប់​ស្ថាប័នរដ្ឋនិងឯកជន ដែល Bill Gates ធ្លាប់ធ្វើការ​ជាមួយកន្លង​មក ក្នុង​គោលដៅទប់ស្កាត់ជម្ងឺឆ្លងនាៗនោះដូចជា គណកម្មការជាតិ​ទទួលបន្ទុកផ្នែកសុខាភិបាលចិន មជ្ឈមណ្ឌលចិនប្រឆាំង​នឹង​ជម្ងឺឆ្លង និង​ មូលនិធិជាតិ​វិទ្យាសាស្ត្រ​ធម្មជាតិនៃប្រទេសចិន។

ចំពោះកញ្ចប់លុយទៅទ្វីបអាព្រិច​វិញ បើទោះជានៅទ្វីបមួយនេះ​មិនទាន់មាន​ករណីឆ្លង​វីរុស​ Coronavirus សូម្បីមួយករណីក្ដី ប៉ុន្តែ​ដើម្បី​ស្រាវជ្រាវ​និង​ស្វែងរកដំណោះស្រាយសម្រាប់ការ​រាលដាលនៃ Coronavirus ក៏ព្រោះតែអាព្រិច​មានប្រវត្តិទប់ស្កាត់ជម្ងឺឆ្លងជាច្រើន។

មែនទែនទៅកាលពីឆ្នាំ ២០១៧ លោក Bill Gates គាត់ធ្លាប់ព្រមានថាបើមាន​វីរុស​ឆ្លង​រាតត្បាត​លើកក្រោយអាចនឹង​ជាគ្រោះធំអាសន្នបំផុតសម្រាប់មនុស្ស​ជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់វីរុស Corona ថ្មីនេះ អង្គការសុខភាពពិភពលោក WHO មិនទាន់ប្រកាសថា ជាគ្រោះអាសន្នសម្រាប់ពិភពលោកនោះទេ៕

ប្រភព៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *