ជួយស៊ែរឲ្យគ្រួសារបានឃើញផង!!! ក្មេងប្រុស៥ឆ្នាំម្នាក់ វង្វេងបាត់ឪពុកម្តាយ…

ក្មេងប្រុសមានអាយុប្រហែល៥ឆ្នាំម្នាក់ បានវង្វេងបាត់ឪពុកម្តាយ ឃើញអង្គុយយំតាមចិញ្ចើមផ្លូវគួរឲ្យសង្វេគជាពន់ពេក ត្រូវប្រជាពលរដ្ឋនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ក្មេងប្រុសខាងលើបានប្រាប់ថា រូបគេឈ្មោះម៉ៅ មានឪពុកឈ្មោះ ចិន និងម្តាយឈ្មោះជាតិ ប៉ុន្តែក្មេងប្រុសរូបនេះ មិនដឹងថា ផ្ទះរបស់គេនៅក្នុងភូមិ-សង្កាត់ណាទេ។បើមានបងប្អូនណាបានស្គាល់ក្មេងប្រុសរូបនេះ សូមជួយប្រាប់ទៅក្រុមគ្រួសារផង ឲ្យមកទទួលរូបគេនៅប៉ុស្តិ៍នគរបាលចោមចៅទី៣៕ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *