គាំទ្រអំពើល្អ!!! ស្ត្រីម្នាក់នេះ ចែកម៉ាស់ជូនពលរដ្ឋឥតគិតថ្លៃ ការពារវីរុសកូរ៉ូណា…

រាជធានីភ្នំពេញ ៖ ជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងវីរុសកូរ៉ូណា បានរីករាលមកដល់ទឹកដីកម្ពុជា ដោយមានបុរសជាតិចិនម្នាក់ជាអ្នកផ្ទុកវីរុសនេះ បានធ្វើឲ្យពលរដ្ឋខ្មែរសម្រុកទៅទិញម៉ាស់ពាក់ រីឯតម្លៃម៉ាស់ក៏ឡើងថ្លៃកប់ពពក រហូតមានកន្លែងខ្លះលក់តម្លៃ១គុណជា៣ ព្រោះតែអាជីវករឆ្លៀតឱកាសនេះ កិញចំណេញចង់មានចង់បាន ។

ប៉ុន្តែសម្រាប់ស្ត្រីម្នាក់នេះវិញ ក៏ឆ្លៀតឱកាសនេះ ធ្វើអំពើល្អដ៏ប្រពៃ ដោយចែកម៉ាស់ជូនពលរដ្ឋដោយឥតគិតថ្លៃ។គណនីហ្វេសប៊ុក សុខ រតនះ ជាអ្នកចែកម៉ាស់ជូនពលរដ្ឋដោយឥតគិតថ្លៃ បានបង្ហោះកាលពី១១ម៉ោងមុនមានខ្លឹមសារថា« ស្អែកនៅបន្តចែកម៉ាស Free ចំនួនឥតកំណត់ដើម្បីរួមចំណែកការងារមនុស្សធម៌ ខ្មែរជួយខ្មែរ ពេលមានទុក្ខលំបាក មានតិចចែក មានច្រើនចែក នេះជាទឹកចិត្តខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីតាំង# នៅផ្ទះលេខ 420អេ ផ្លូវ ម៉ៅសេទុង ជិតស្តុបឃ្លាំងរំសេវ
076 2888 824 , 096 2888 824 , 097 2888 824»៕ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *