មិនគួរសោះ!!! សិស្សស្រីវិទ្យាល័យហ៊ុន សែន កែវសីមា ១៤នាក់ កំពុងរៀនសុខៗ ស្រាប់តែថប់ដង្ហើមណែនទ្រូងដួលសន្លប់

ខេត្តមណ្ឌលគិរី៖ សិស្សស្រីនៅវិទ្យាល័យហ៊ុន សែន កែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខណៈដែលកំពុងអង្គុយរៀនសុខៗ ស្រាប់តែមានអាការថប់ដង្ហើមណែនទ្រូង ទន់ដៃទន់ជើង ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។

ក្មេងស្រីសិស្សសាលាដែលដួលសន្លប់ ពេលកំពុងអង្គុយរៀន រួមមាន ៖ ទី១.ឈ្មោះ រង្សី លីហ្សា ស្រី សិស្សថ្នាក់ទី១១ ទី២.ឈ្មោះវី ដាវិន ទី៣. ឈ្មោះសំអឿន សុភារី ទី៤.ឈ្មោះ អុល ស្រីនីត ទី៥. ឈ្មោះសាវុធ ស្រីកា ទី៦.ឈ្មោះស៊ីម ស្រីលីន ទី៧. ឈ្មោះសេង លីឈីង ទី៨. ឈ្មោះចន្ថា ស្រីណាត ទី៩. ឈ្មោះឈូក ស្រីពជ្រ ទី១០. ឈ្មោះជុំ ស្រីនីន ទី១១. ឈ្មោះរ៉ាន គន្ធា ទី១២. ឈ្មោះម៉េក គន្ធា ទី១៣. ឈ្មោះយាន ដាណេ ទី១៤.ឈ្មោះសាវិន វិញសូនីតា ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ សិស្សរងគ្រោះ រួមទាំងសិស្សផ្សេងទៀត កំពុងអង្គុយរៀនជាធម្មតា ស្រាប់តែពេលនោះ សិស្សស្រីរងគ្រោះមានអាការថប់ដង្ហើមណែនទ្រូង ទន់ដៃ ទន់ជើង ដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានលោកគ្រូ-អ្នកគ្រូចាត់ចែងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងនៅមណ្ឌលសុខភាពអូរអាមកែវសីមា តែយ៉ាងណា មិនមានសិស្សណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *