ព្រះសង្ឃមួយអង្គប្រាប់ពីសារៈប្រយោជន៍របស់ខ្ទឹមស ពេលទៅណាមកណាព្រះអង្គតែងតែដាក់វាជាប់ខ្លួនជានិច្ច!

តាមការបង្ហោះនៅលើវេបសាយវិគីភីឌាបានអោយដឹងថា ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំង, shallot, និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។ អត្ថប្រយោជន៍ បរិភោគខ្ទឹមសឆៅ ១ កំពឹស រៀងរាល់ព្រឹក ជួយ ដល់ សុខភាព ព្រមទាំង ទប់ស្កាត់ ជំងឺ កាច សាហាវ បាន ដូចខាងក្រោម

១.បញ្ឃប់ការឈឺបំពង់កលក្ខណៈប្រឆាំងមេរោគដ៏ខ្លាំងរបស់ខ្ទឹមសពេលអ្នកបរិភោគវារាល់ថ្ងៃទៅការឈឺកដែលអាចយាយីអ្នកបានគ្រប់ពេលនោះពុំមានឱកាសធ្វើបាបអ្នកទៀតទេ។ប្រសិនបើអ្នកលំបាកបរិភោគឆៅនោះពេលឈឺកអ្នកអាចយកខ្ទឹមសដាំមួយពុះរួចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីងាយបរិភោគ។២.បន្ថយការឈឺពោះរាករួស៖ខ្ទឹមសមានប្រយោជន៍ណាស់ចំពោះប្រព័ន្ធរំលាយអាហារវានឹងជំនួយធ្វើឲ្យអ្នកកំពុងរាករូសអាចសះស្បើយបានក្នុងពេលខ្លី។៣.សំអាតក្រពះ៖ខ្ទឹមសជួយកម្ចាត់សារធាតុពុលនិងមេរោគអាក្រក់ក្នុងក្រពះរបស់អ្នកពិសេសពេលអ្នកបរិភោគខ្ទឹមសឆៅនៅពេលពោះទទេ។

៤.រំសាយចោលជាតិពុលក្នុងថ្លើមនិងផ្លោកនោម៖វាជួយឲ្យថ្លើមនិងប្លោកនោមមានសកម្មភាពខ្លាំងក៏ដូចជាសម្រួលក្នុងការរំសាយចោលជាតិពុលល្អជាងមុន។វាក៏នៅកម្ចាត់ពពួកមេរោគផ្សេងៗបង្កើនសមត្ថភាពនៃប្រព័ន្ធការពាររាងកាយ។៥.បង្ការប្រឆាំងមហារីក៖បរិភោគខ្ទឹមសឆៅជារៀងរាល់ថ្ងៃក៏ដូចជាការបន្ថែមក្នុងអាហារនូវខ្ទឹមសឆ្អិនរួមជាមួយបន្លែវានឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពិសេសគឺមហារីកក្រពះនិងបំពង់ក។

៦.ជួយឲ្យសម្ពាធឈាមស្ថិរភាព៖ខ្ទឹមសជួយបង្កើនសមត្ថភាពទប់ស្កាត់កំណើនសម្ពាធឈាមក៏ដូចជាកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ជួយបង្កើនចរាចរឈាមក្នុងរាងកាយបានងាយស្រួល។៧.កាត់បន្ថយស្ត្រេស៖សារធាតុបំប៉នក្នុងខ្ទឹមសពិតជាប្រសើរណាស់សម្រាប់ខួរក្បាលវាអាចជួយគាំទ្រដល់អ្នកដែលកំពុងព្យាបាលជំងឺពាក់ព័ន្ធនឹងសរសៃប្រសាទ។

មនុស្សធម្មតាវិញក៏វាជួយបន្ថយភាពតានតឹងធូរស្បើយអារម្មណ៍បំបាត់ការនឿយហត់។កំណត់សម្គាល់៖គប្បីបរិភោគរៀងរាល់ពេលព្រឹកតែ១កំពឹង-(ពីរកំពឹសប្រសិនបើវាតូច)គឺគ្រប់គ្រាន់ហើយបរិភោគច្រើនពេកមិនល្អដល់រាងកាយទេ។បើមានពេលបកសម្បកចេញហាន់ជាចំណិចតូចៗទុកពី៥-១០នាទីចាំបរិភោគនោះនឹងនាំមកនូវផលប្រយោជន៍ល្អបំផុត។

បើយើងក្រឡេកទៅមើលការបង្ហោះរបស់ព្រះសង្ឃមួយអង្គព្រះនាម Tat Mahatyនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ព្រះសង្ឃអង្គនេះបានអោយដឹងដែរថា ជួយបាន ឬក៏មិនបាន ប៉ុន្តែជាទម្លាប់របស់ខ្ញុំព្រះករុណាអាត្មាភាពជាយូរមកហើយ ពេលធ្វើដំណើរ បៀមខ្ទឹមក្នុងមាត់ ដាក់ក្នុងច្រមុះ ដាក់ក្នុងត្រចៀក ពេលចុកពោះខ្លាំងលេបចូលទៅក្នុងពោះឆាន់ទឹកមួយសន្ទុះបាត់ឈឺ សម្រាប់ខ្ញុំព្រះករុណាអាត្មាភាព គិតថាខ្ទឹមជួយបានច្រើនយ៉ាងណាស់។

Leave a Reply

Your email address will not be published. Required fields are marked *