តារាសម្តែងចិននាំគ្នាពាក់ម៉ាស ដើម្បីថតខ្សែភាពយន្តដោយសារមានការភ័យខ្លាច!!!

ប៉េកាំង៖ ជំងឺរលាកសួតថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា បានផ្ទុះឡើង និងធ្វើឱ្យមនុស្សលើពិភពលោកមានការព្រួយបារម្ភជាខ្លាំង។ មកទល់ពេលបច្ចុប្បន្ន ជំងឺមួយនេះ បានរាលដាលទៅដល់ប្រទេសមួយចំនួនដែលបានសម្លាប់មនុស្សចំនួន ១៧ នាក់ និងបានឆ្លងទៅមនុស្សជិត ៦០០នាក់ផងដែរ។

ទោះជាយ៉ាងណា មិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យកើតជំងឺនេះឡើយ។ យ៉ាងណាមិញ បើក្រឡេកមើលពីជីវិតតារានៅប្រទេសចិន ពួកគេក៏មានការព្រួយបារម្ភខ្លាំងចំពោះសុខភាពខ្លួនផងដែរ ស្របពេលដែលពួកគេ ត្រូវបំពេញការងារនៅទីក្រុងប៉េកាំង សម្រាប់រឿងភាគទូរទស្សន៍ ដោយតារាល្បីៗទាំងនោះ បាននាំគ្នាពាក់ម៉ាស ចុះទៅទីតាំងហាត់សម្តែងដោយការប្រុងប្រយ័ត្នបំផុត៕

ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *