លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនមួយផ្សព្វផ្សាយពីវីរុសcorona… សូមពាក់ម៉ាស់ការរពាឲ្យបានគ្រប់ៗគ្នា

ថ្មីៗនេះវីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា​បាន​នឹង​កំពុង​ឆ្លង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន​ដែល​វីរុសថ្មី​មួយ​នេះ​បា​ន​នឹង​កំពុង​តែបង្ក​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។វូហានគឺជាទីក្រុងធំមួយក្នុងខេត្តហ៊ូប៉ីដែលមានប្រជាជនសរុបជាង១០លាននាក់ឯណោះហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុងនិងខេត្តនេះទាំងមូលហើយដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ​នាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយេីង​សង្កេត​ឃើញ​ថា​នៅតាមសាលារៀន​រៀន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាននឹងកំពុង​ត្រៀម​ខ្លួន​ការពារ​ដោយបាននាំ​គ្នា​ពាក់​ម៉ាស​ដេីម្បី​បញ្ចៀស​នូវ​ជំងឺ​ឆ្លង​ដ៏កាចសាហាវនេះ​វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា។ជាក់ស្ដែងបើយោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះRatanakPisithPisithបានបង្ហោះនិងសរសេរប្រាប់ឱ្យដឹងថា៖គោរពទង់ជាតិថ្ងៃច័ន្ទនិងការផ្សព្វផ្សាយជម្ងឺឆ្លងណែនាំឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សពាក់ម៉ាស់ការរពាឲ្យបានគ្រប់ៗគ្នា27/01/2020”៕

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *