អាណិតណាស់!!! ខំមកប្រលងច្រៀងដើម្បីបានប្រាក់ទៅព្យាបាលម្ដាយ មានអី ស្រាប់តែត្រូវស្រក់ទឹកភ្នែកកណ្ដាលឆាក…

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍មួយ បានរៀបចំការប្រកួតប្រលងច្រៀង ដែលមាននារីម្នាក់ឈ្មោះថា Jannah ចូលរួម។ ហើយនាងបានប្រាប់ទៅកាន់គណៈកម្មការថា គោលបំណងរបស់នាងគឺចង់ឈ្នះក្នុងការប្រកួត និងយកប្រាក់រង្វាន់ទៅព្យាបាលម្ដាយដែលកំពុងមានជំងឺធ្ងន់ធ្ងរប្រចាំកាយ។

បន្ទាប់ពីគណកម្មការប្រកាសឈ្មោះនាងជាប់ទៅវគ្គបន្ដរួចមក ខាងក្រុមការងារបានទំនាក់ទំនងទៅកាន់គ្រួសាររបស់នាង ដើម្បីប្រាប់អំពីដំណឹងល្អមួយនេះ។ តែជាអកុសល ដំណឹងល្អត្រូវបានជំនួសដោយដំណឹងអាក្រក់វិញ ព្រោះតែម្ដាយរបស់នាងទទួលមរណភាពដោយសារគាំងបេះដូងបាត់ទៅហើយ។

នៅក្នុងការសន្ទនាតាមរយៈ​ទូរស័ព្ទ ពូរបស់នាងបាននិយាយថា៖Jannah ម៉ាក់របស់ឯងបានផ្ដាំថា ឯងត្រូវតែរឹងមាំឡើងដើម្បីជាគោលជំហរក្នុងគ្រួសារ។ ពួកយើងគ្រប់គ្នាស្រលាញ់ម៉ាក់ឯងណាស់ តែព្រះអាឡាស្រលាញ់គាត់លើសយើងទៅទៀត ឥឡូវនេះម៉ាក់ឯងបានទទួលមរណភាពហើយ។ក្រោយពីទទួលបានដំណឹងដ៏ក្ដុកក្ដួលនេះរួចមក មិនត្រឹមតែនាង Jannah ទេដែលទ្រហោយំ សូម្បីតែគណៈកម្មការទាំងអស់ទប់ទឹកភ្នែកមិនជាប់រៀងៗខ្លួនដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *