ប្រទេសកម្ពុជា​បានផ្អាកជើងហោះហើរ​ពី​​ប្រទេស​ចិន​ បន្ទាប់​ពី​មាន​ ករណី​ ជំងឺ​ រលាក​សួត ​ប្រភេទ​ថ្មី​ កំពុងតែឆ្លងមកដល់ប្រទេសជិតខាងយើង…

ដូច​ដែរ​ប្រិយមិត្ត​និង​មហាជន​បានដឹងរួចមកហេីយ​ អំពី ​វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្លង​ទៅកាន់មនុស្ស​ជាច្រើន​រយនាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល​ វី រុ ស ​ថ្មី​មួយ​នេះ​ បា​ន​ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូលផងដែរ​។

ចំពោះ ​វីរុស ថ្មីដែលអាច ប ង្ក ជាជំងឺផ្លូវ ដ ង្ហើម (រលាក សួតធ្ងន់ធ្ងរ) នេះត្រូវបានអាជ្ញាធរចិនទទួលស្គាល់ថា បានផ្ទុះឡើងនៅក្នុងទីក្រុង វូហាន នៃខេត្តហឺប៉ី ហើយបច្ចុប្បន្នវាបាន វាយ លុក ចូលទៅដល់ទីក្រុងធំៗមួយចំនួនទៀតដូចជា ប៉េកាំងសៀងហៃ និងហុងកុង ខណៈប្រទេសសិង្ហបុរី ជប៉ុន ថៃ វៀតណាម កូរ៉េខាងត្បូង កោះតៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ពីក រ ណី ផ្ទុះឡើងនៃ វីរុស កូរ៉ូណា ថ្មីនេះផងដែរ។

ជុំវិញ​ ករណី​ ដ៏​ព្រួយ​បារម្ភ​នេះដែរ​ ឯកឧត្ដម​ជា​អូន​ អ្នកនាំពាក្យរដ្ឋលេខាធិកា​រដ្ឋា​ន​នៃ​អាកាសចរ​ស៊ីវិលកម្ពុជា​ បាន​ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុបារាំងថា ចំពោះ​ជើងហោះហើរ​ពី​ទីក្រុង​ហ្វូ​ហាន​ខេត្ត​ហ៊ឺប៉ី​នៃ​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បន្ទាប់​ពី​មាន​ ករណី​ ជំងឺ​រលាកសួត ​ប្រភេទ​ថ្មីនេះ​។ ក្នុង​នោះ​ ឯកឧត្ដម​បាន​មានការ​បញ្ជាក់​ថា​កម្ពុជា​ក៏មាន ​ករណី​សង្ស័យ​ ពីរ​ផង​ដែរ តែ​ក្រោយ​ការ​ពិនិត្យ​មក គឺ​មិន​មាន​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ចិនកំពុង​សាងសង់មន្ទីរពេទ្យថ្មីមួយសម្រាប់ទទួលអ្នកជំងឹឆ្ល ងអោយហើយតែក្នុងរយះពេល​ ១០​ថ្ងៃ​ ។ ទីភ្នាក់ងារស៊ីនហួរបានផ្សាយអោយដឹងថា​ អាជ្ញាធរទីក្រុងវូអានបានកំពុងសាងសង់មន្ទីរពេទ្យពិសេសមួយសម្រាប់ទទួលព្យាបាលអ្នកជំងឹរលាកសួត ដោយ វីរុស កូរ៉ូ ណា ពូជថ្មី២០១៩​ ដោយប្រើកងទ័ពម៉ាស៊ីនអេស្កាវ៉ាទ័ររាប់សិបគ្រឿង។​

Leave a Reply

Your email address will not be published. Required fields are marked *