ចូលរួមរំលែកទុក្ខផង!! លោកគ្រូពេទ្យដែលនៅជួរមុខម្នាក់ ព្យាយាមមេីលថែនិងព្យាបាលអ្នកជំងឺ ចុងក្រោយបែរជាត្រូវ ស្លាប់ ដោយសារតែ វីរុស កូរ៉ូណា…

ដូច​ដែរ​ប្រិយមិត្ត​និង​មហាជន​បានដឹងរួចមកហេីយ​ អំពីវីរុស ផ្លូវ ដង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្លង​ទៅកាន់មនុស្ស​ជាច្រើន​រយនាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វីរុស ​ថ្មី​មួយ​នេះ​ បា​ន​ បង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូលផងដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ចិនកំពុង​សាងសង់មន្ទីរពេទ្យថ្មីមួយសម្រាប់ទទួលអ្នកជំងឹឆ្ល ងអោយហើយតែក្នុងរយះពេល​ ១០​ថ្ងៃ​ ។ ទីភ្នាក់ងារស៊ីនហួរបានផ្សាយអោយដឹងថា​ អាជ្ញាធរទីក្រុងវូអានបានកំពុងសាងសង់មន្ទីរពេទ្យពិសេសមួយសម្រាប់ទទួលព្យាបាលអ្នកជំងឹរលាកសួតដោយ វីរុស កូរ៉ូណា ពូជថ្មី២០១៩​ ដោយប្រើកងទ័ពម៉ាស៊ីនអេស្កាវ៉ាទ័ររាប់សិបគ្រឿង។​

គិត​មកដល់​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ វីរុស កូ​រ៉ូណា ថ្មី បានផ្ដា ច់ជី វិតមនុស្សកើនដល់ ២៦នាក់ និង​ រាប់​រយ​នាក់​នាក់ បានឆ្ល ងនៅក្នុងប្រទេសចិន រីឯអង្គការសុខភាពពិភពលោកក៏បានប្រកាសដែរថា វាជាភាពអាសន្នផ្នែកសុខាភិបាលសម្រាប់ចិន តែមិនទាន់ក្លាយជាភាពអាសន្នជាសកល នៅឡើយទេ។ យ៉ាង​ណាមិញ​ នៅព្រឹកថ្ងៃ​នេះដែរ​ លោក Liang Wudong​ គ្រូពេទ្យនៃ​មន្ទីរពេទ្យខេត្ត​ហឺប៉ីដែលនៅជួរមុខបានស្លា​ ប់ដោយ វី រុ ស ផ្លូវដង្ហើមថ្មី កូរ៉ូណា​ បន្ទាប់ពីព្យាយាមមេីលថែ​ និងព្យាបាលអ្នកជំងឺឆ្លងវិ​រុស នេះជាច្រេីននាក់​។

ចំពោះ ​វី រុ ស ថ្មីដែលអាច ប ង្ក ជាជំងឺផ្លូវដង្ហើម (រលា កសួ តធ្ងន់ធ្ងរ) នេះត្រូវបានអាជ្ញាធរចិនទទួលស្គាល់ថា បានផ្ទុះឡើងនៅក្នុងទីក្រុង វូហាន នៃខេត្តហឺប៉ី ហើយបច្ចុប្បន្នវាបានវា យលុក ចូលទៅដល់ទីក្រុងធំៗមួយចំនួនទៀតដូចជា ប៉េកាំង សៀងហៃ និងហុងកុង ខណៈប្រទេសសិង្ហបុរី ជប៉ុន ថៃ វៀតណាម កូរ៉េខាងត្បូង កោះតៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ពីក រ ណី ផ្ទុះឡើងនៃ វី រុ ស កូ រ៉ូ ណាថ្មីនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *