ខ្វះមិនបានដាច់ខាត!!! បើចង់បាត់លាភ សំណាងក្នុងឱកាសចូលឆ្នាំចិននេះ

រាល់ឆ្នាំនៃការសែនចូលឆ្នាំចិនរមែងមានម្ហូប៨មុខ ប៉ុន្ដែម្ហូប២មុខមិនអាចខ្វះបានដាច់ខាត សម្រាប់ការសែនចូលឆ្នាំចិន ឆ្នាំជូត ២០២០ ខាងមុខនេះ។ ចង់ដឹងជាម្ហូបអ្វីខ្លះ? លោកតា កុក ឡុង ហោរាចិនសែ នឹងពន្យល់ដូចខាងក្រោមនេះ៖ ម្ហូបពីរមុខមិនអាចខ្វះបាននោះគឺ ត្រីជូរអែម និងឆាមី អាយុវែង ពីរមុខនេះដាច់ខាតមិនអាចខ្វះបាន ក្នុងចំណោមម្ហូបទាំង៨ សម្រាប់ដាក់សែន។

ចំពោះម្ហូបទាំង៨នោះរួមមាន៖1- មី មានន័យដល់ ការមានអាយុយ៉ឺនយូរ 2- ត្រី មានន័យដល់ ភាពឧត្តមសម្បូរ 3- ប៉ៅហ៊ឺ មានន័យដល់ ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់ 4- ទំពាំង មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង 5- បង្គារ មានន័យដល់ យសស័ក្តិ តំណែង 6- ក្តាម មានន័យដល់ ភាពថ្កុំថ្កើង 7- ផ្សិត មានន័យដល់ កេរ្តិ៍ឈ្មោះល្បីសុសសាយ 8- ទា មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព។

ចំពោះផ្លែឈើវិញ គឺ ផ្លែប៉ោម សុខសប្បាយ ក្រូចខ្វិច មានសំណាង ផ្លែមាន តំណាងឲ្យមានបាន ទំពាំងបាយជូរ ផ្លែឈឺរី ការដាក់សំណែនទាំងនេះទៅតាមលទ្ធភាព នៃគ្រួសារនិមួយៗ និងការចូលចិត្ត។ ប៉ុន្ដែហាមដាច់ខាតចិននៅខ្មែរ ត្រណមបំផុត គឺ ផ្លែទាប ទុរេន និង ផ្លែម្នាស់ ដែលតំណាងមិនសូវល្អ៕សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *