របៀបចិញ្ចឹមអង្ក្រងយកពង មានប្រសិទ្ធភាពខ្ពស់!!!

+វិធីបង្កើតសំបុកអង្ក្រង៖–បើសិនជាអ្នកមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះស្រាប់ អ្នកគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។បើដើមឈើណាគ្មានអង្ក្រង អ្នកគ្រាន់តែយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។

+វិធីផ្តល់ចំណី៖យកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។អាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត

+ការប្រមូលផល៖អង្ក្រងបង្កើតពងលឿនណាស់ ក្នុងមួយសំបុកអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។ពងអង្ក្រងដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារ។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *