របៀបធ្វើបង្អែមចាដូវយ៉ាងឆ្ងាញ់ពិសារ!!!

គ្រឿងផ្សំ៖ – សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក) – អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក) – ស្ករស ៥០០ ក្រាម – អំបិល ១ ស្លាបព្រាកាហ្វេ – ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម — ម្សៅ​ឆា 2​ស្លាព្រាបាយ​​​ លាយ​ទឹក​កន្លះចាន​ចង្កឹះ​ #វិធីធ្វើ៖ ១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។

២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។ ៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន រួចយកម្សៅឆាចាក់ទឹក​កន្លះ​ចាន​ចង្កឹះ​កូរអោយសព្វ​​ ចាប់ផ្ដើម​ចាក់ចូល​ក្នុង​ឆ្នាំ​បង្អែម​កូរ​រហូតដល់​ខាប់​​ឆ្អិនល្អ លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរសជាតិឆ្ងាញ់៕ ប្រភព៖ មេផ្ទះ Housewife

Leave a Reply

Your email address will not be published. Required fields are marked *