ឯកឧត្តម គួច ចំរើន៖ ការរៀបចំឆ្នេរអូរត្រេះត្រូវរុះរើចេញទាំងអស់ សូម្បីតែ…

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាប់ការរៀបចំឆ្នេរអូរត្រេះ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូររបស់ប្រជាជននៅលើឆ្នេរនេះទេ ដែលអជ្ញាធររុះរើចេញ សូម្បីតែសំណង់រីសតឬផ្ទះសំណាក់របស់លោកប៉េងជា នៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលអជ្ញាធរខេត្តរៀបចំជាឆ្នេរសាធារណៈ មានប្រវែង ៣ ៥០០ម៉ែត្រ ក្នុងនោះមានរៀបចំបន្ទប់ទឹកសាធារណៈ មិនអោយមានសង់រោងសម្រាប់លក់ដូរទេ សម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរណ៍អាចក្រាលកន្ទេលឬបោះតង់ ដោយគ្មានបង់ប្រាក់ដូចកាលពីមុនទៀតឡើយ៕livenews168

Leave a Reply

Your email address will not be published. Required fields are marked *