កូនខ្មែរពិតជាស្អាតមែន!! តារាចំរៀងសុគន្ធ និសា ស្លៀកឈុតប្រពៃណីមួយឈុតនេះ ស្អាតខ្លាំង…
ភ្នំពេញ៖ ប្រជាប្រិយជាច្រើនបានសរសើរពីរូបសម្រស់របស់តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ខណៈពេលដែលមានវ័យកាន់តែច្រើនយ៉ាងណា ក៏មុខមាត់នាងនៅតែស្អាតមិនចាញ់ក្មេងៗ ។ បើទោះបីជាអ្នកនាងរៀបការរួចហើយ និងវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏តែតារាស្រីរូបនេះ នៅតែមានហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ ជាពិសេសបានលេចមុខថតសម្អាងការជាច្រើន មមាញឹកខ្លាំងមិនធម្មតានោះទេ ។
កាលពីពេលថ្មីៗនេះអ្នកនាងបានធ្វើការ តែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅក្នុងការថតសម្អាងការមួយ ។ នៅក្នុងសម្លៀកបំពាក់បែបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងគួរឲ្យសរសើរ ។ មិនត្រឹមតែប៉ុណ្ណោះ មើលទៅមុខមាត់របស់នាង នៅតែងក្មេងជាងវ័យ ទន់ភ្លន់ ស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ពេលលេងខ្លួនបែបនេះ ស្របពេលដែលនាងមានស្វាមី និងវ័យកាន់តែច្រើនបែបនេះ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖