ទំនងខ្លាំងណាស់!! វិធីធ្វើ ណែមសាច់ត្រី ជូរហិរឆ្ងាញ់ណាស់

គ្រឿងផ្សំ

១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg ២. ស្ករស ២ស្លាបព្រាបាយ ៣. អំបិល ១ស្លាបព្រាបាយ ៤. រំដេង ៣មើម ៥. ខ្ទឹមស១មើម ៦. ម្ទេស ៧. ស្លឹកកន្ទួត (បើមាន) ៨. ស្លឹកចេក (បើមាន) ទុកខ្ចប់ ៩. ថង់ប្លាសស្ទិចទុកច្រក #របៀបធ្វើ – បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។

– ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។ – លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។

– ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។ – ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន។

ប្រភព៖ មេផ្ទះ Housewife

Leave a Reply

Your email address will not be published. Required fields are marked *