តោះរៀនធ្វើបុកល្ហុងក្តាមប្រៃ ដោយខ្លួនឯង​ យកហិរតិចៗក៏បាន ហិរល្មម ឬហិរហោះក៏បាន…

គ្រឿងផ្សំ ល្ហុង (ឈូសសសៃ) ការ៉ុត(ឈូសសសៃ) ត្រកួន(ឈូសសសៃ) សណ្តែកគួរ(កាត់ខ្លីៗ) ជីគ្រប់មុខ(បេះរួច) ក្រូចឆ្មារ ប៉េងប៉ោះ(ខ្ចីរឺទុំ) ខ្ទឹមស ក្រហម ក្តាមប្រៃ (បេះរួចលាង) សណ្តែកដីលីង ទឹកត្រី ម្ទេសហិល ទឹកអំពិលទុំ(ស្ងោរយកតែសាច់) ។ វិធីធ្វើទឹកកាពិ កាពិមួយកែវ (កាពិកែវ) បង្គារក្រៀម ៥០ទៅ១០០g ស្ករត្នោត ១ស្លាបបាយ ខ្ទឹមសក្រហមចិញ្រ្ចាំ ២ស្លាបបាយ ប៊ីចេង ១/២ស្លាបបាយ ទឹកស្អាត ៣០០ml លាក់កញ្ចប់ (ដាកក៏បានមិនដាក់ក៏បាន) រួចយកគ្រៀងទាំងអស់មកលាយចូលគ្នារួចដាំអោយពុះ ។

គ្រឿងបុក ម្ទេសហិរ ដាកតាមចូលចិត្ត ខ្ទឹមសក្រហម ១/២កំពឹស សណ្តែកដីលីង ១ស្លាបព្រាបាយ ស្ករស ១កន្លះស្លាបបាយ ប៊ីចេង ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាកាហ្វេ ក្រូចឆ្មារ ២ចំណិត ក្តាមប្រៃ តាមតំរូវការ បង្គាក្រៀម កន្លះស្លាបព្រាបាយ ល្ហុងឈូស ១០០g ត្រកួន ៥០g ប៉េងប៉ោះ ១ផ្លែកាត់ដុំៗ ជីគ្រប់មុខ ១ចិប ទឹកអំពិលទុំ ១កន្លះស្លាបព្រាបាយ ។

វិធីបុក យើងចាបផ្តើមលាងត្បាល់អោយស្អាតជូតអោយស្ងួតរួចផ្សំ គ្រឿងបុកបញ្ចូលគ្នាដូចជា៖ស្ករ ម្ទេស បង្គារក្រៀម ខ្ទឹមស ក្រហម…រួចបុកអោយបែកបន្ទាប់មកទៀតដាកទឹកអំពិលទុំ នឹងទឹកកាពិចូលរួចច្របល់បន្ទាប់មកច្របាច់ក្រូចឆ្មាចូល ទាំងសំបកហើយដាក់ប៉េងប៉ោះចូលញុមៗរួចដាក់ល្ហុងចូល ច្របល់អោយសព្វបន្ទាប់មកទៀតដាក់ជីនឹងត្រកួនចូលច្រ បល់អោយសព្វរួចដួសដាក់ចានជាការស្រេច។

ប្រភព៖ ម្ហូបខ្ញុំថ្ងៃនេះ

Leave a Reply

Your email address will not be published. Required fields are marked *