ជួយសំអាតទាំងអស់គ្នា!! អាណិតអ្នករើសសំរាមខ្លះផងកុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត

ការសម្អាត់បរិស្ថានគឺជាការចាំបាច់ណាស់នៅក្នុងសង្គមមួយដើម្បីឲ្យមានការរស់នៅប្រកបដោយផាសុខភាពទាំងសម្រាប់ខ្លួនឯង និងសម្រាប់សង្គមទៀតផង។ ជាទូរទៅយើងសង្កេតឃើញមានការចូលរួមពីយុវជនដើម្បីរួមគ្នាដើម្បីសម្អាតបរិស្ថានដោយបង្កើតជាកម្មវិធីផ្សេងៗ។

ជាក់ស្តែងនៅពេលថ្មីៗនេះតាមរយះហ្វេសប៊ុកឈ្មោះ មន្ទីរទេសចរណ៍ខេត្តក្រចេះ-Kratie Tourism Department បានបង្ហើសារថា “រួមគ្នាដើម្បីកម្ពុជាស្អាត ក្នុង​ចលនា​បំផុស​ស្មារតី​ប្រជា​ពលរដ្ឋ​ឲ្យចេះ​ស្រឡាញ់​ និងថែរក្សា​បរិស្ថាន​ ក្រុម​ការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​ បាន​បន្តដឹកនាំ​ក្រុម​យុវជន​ យុវតី​មួយក្រុម ធ្វើ​ការ​សម្អាត​ក្រុង​ក្រចេះ​(Kratie Clean Up) នៅ​បរិវេណចំណតរថយន្ត​(បេនឡាន)​ ក្នុង​សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ។ កម្ពុជា​អាច​ស្រស់ស្អាត​ទៅបាន​ លុះត្រាតែ​ប្រជាជនម្នាក់ៗដែល​ជាកោសិកាសង្គមមានទំនួលខុសត្រូវខ្ពស់ចំពោះ បរិស្ថានដែលខ្លួនតាំងនៅ”។

ក្រោយពីឃើញសកម្មភាពទាំងនេះបានធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមនៅក្នងការសម្អាតនិងថែរក្សា​បរិស្ថាន​មួយនេះ។ ដោយមានអ្នកខ្លួះបានបញ្ចេញយោបលថា អាណិតអ្នករើសសំរាមខ្លះផងកុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត”

Leave a Reply

Your email address will not be published. Required fields are marked *