រឿងកាន់តែធំមែនទែនហើយ!! ករណីសិស្សស្រី៤នាក់ ព្រួតវាយស្សស្រីម្នាក់ ត្រូវបានរដ្ឋមន្រ្តីយុត្តិធម៌ អន្តរាគមន៍ទៅព្រះរាជអាជ្ញា ស្នើឱ្យនគរបាលបញ្ជូនសំណុំរឿងទៅតុលាការ…
ដូចដែរប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានដែលកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឃ្លីបវីដេអូមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលយុវសិស្សស្រីម្នាក់ ត្រូវបានយុវតីជេីងខ្លាំងមួយក្រុមបាននាំគ្នា វា យ ទាត់ធាក់យ៉ាងចាស់ដៃតែម្តងនៅក្នុងថ្នាក់រៀន ខណៈដែលមានសិស្សានុសិស្សជាច្រើន សុទ្ធតែប្រុសៗបាននាំគ្នាឈរមេីល និងមិនព្រមជួយឃា ត់គ្នាទាល់តែសោះនោះ។
សូមជម្រាបថា យុវតី រង គ្រោះ រូបនេះមានឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី ផ្សារដេីមថ្កូវ ចំណែកឯយុវតីជេីងខ្លាំងគឺមានម្នាក់រៀននៅវិទ្យាល័យទីតាំងកេីតហេតុខាងលើ និង៣នាក់ទៀតរៀននៅសាលាទួនហ្វា ហេីយពេលដែលពួកគេព្រួត វា យ នោះ គឺជាពេលដែលគ្រូៗត្រូវប្រជុំ ទេីបជាឱកាសល្អអោយពួកគេវា យ ជន រង គ្រោះ យ៉ាងចាស់ដៃតែម្តង។
ក្រោយពីឃ្លីបវីដេអូ វា យ ត ប់ គ្នានេះបានមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែនៅល្ងាចថ្ងៃដដែរនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនយុវតីជេីងខ្លាំងខាងលេីដែលមានគ្នាចំនួន៤នាក់ និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វើការដោះស្រាយជាមួយភាគីខាង ជន រង គ្រោះ និងធ្វើការសាកសួរជាបន្ត។
យ៉ាងណាមិញ ជុំវិញ ក រ ណី វា យ ត ប់ ដែលបាន ប ង្ក ឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកខាងលើនេះ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅមិនទាន់បានដោះស្រាយបញ្ចប់នៅឡេីយនោះទេ។ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមានការបញ្ជាក់ឲ្យដឹងនៅព្រឹកមិញនេះថា៖
«ដំណឹងអនុវត្តច្បាប់ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញា ឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលា ការ ដើម្បីដាក់ទោ សតាមផ្លូវច្បា ប់។ ពេជ្រ ស្រស់ ២១/០១/២០២០»។ ទន្ទឹមនឹងនេះដែរ ក៏មានការចូលរួមគាំទ្រពីមហាជនជាច្រើន ចំពោះចំណាត់ការទៅលេីយុវតីជេីងខ្លាំងទាំង៤រូបនេះ ដេីម្បីរាងចាល កុំឲ្យចេះតែដេីរ ប ង្ក ការ វា យ ត ប់ ជាបន្តទៀត។
khosja