តស៊ូណាស់!! ថៅកែហាងពេជ្រ ឈប់ឡានតាមផ្លូវ ចុះទិញលៀសហាល, ពេលញុាំលៀស ស្រាប់តែទឹកភ្នែកហូរមក ព្រោះនឹកតែឃើញរឿងមួយនេះ…

ប្រិយមិត្តជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែមានភាពជោគជ័យ ទៅលើមុខជំនួញរបស់ខ្លួន នាពេលបច្ចុប្បន្ន ប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ ទៀតផង ដោយគេតែងតែឃើញ ថៅកែ រូបនេះ ជួយយកអាសារគេ ជាញឹកញាប់មិនដែលដាច់ឡើយ។

ក្រៅពីមុខជំនួញដ៏ធំ លោកស្រី គឺជាមនុស្សសាមញ្ញា ខ្លាំងណាស់ ព្រោះកាលពីពេលកន្លងទៅគេប្រទះឃើញ ថៅកែស្រីដ៏ស្រស់ស្អាតរូបនេះ អង្គុយញុាំបបរតាមចិញ្ចើមផ្លូវ ពោរពេញដោយក្តីរីករាយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេក៏បានឃើញ លោកស្រី ទ្រី ដាណា បានឈប់ឡានទិញលៀសហាលតាមផ្លូវ ព្រមទាំងនឹកឃើញរឿងមួយ ដោយបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃនេះមានអារម្មណ៍ថាចង់ញុាំលៀសហាល ក៏នឹកឃេីញរឿងជាច្រេីនរបស់ខ្ញុំ ឪពុករបស់ខ្ញុំជាអ្នកលក់លៀស​ ខ្យង​ ខ្ចៅ​ ពីមុនមក អ្នកណាក៏ស្គាល់ដែរនៅម្តុំព្រែកព្នៅ ថាពូទ្រីលក់លៀស​ ថ្ងៃនេះញុាំលៀសផង ទឹកភ្នែកហូរមកផង នឹកដល់គ្រាមួយនោះពេលឪពុករបស់ខ្ញុំមកពីរៀវលៀសពីទន្លេវិញ ពួកខ្ញុំមកជួយរេីសគ្រុំចេញពីលៀស ដេីម្បីអោយនៅតែលៀសសុទ្ធ​ រួចបានយេីងអាចដាក់លក់បាន

ពីមុនមិនសូវទំនេីបដូចអីលូវ មានរទេះរុញនោះ​ទេ​ ពីមុនមកទូលតែចង្អេរទេ​ នឹកឡេីងអាណិតឪពុកកំសត់របស់ខ្ញុំណាស់ ខ្ញុំស្ទេីតែសរសេរមិនចេញទេលោកអេីយ​ ហេតុអីអារម្មណ៍ខ្ញុំពេលនេះ ? ខ្ញុំសរសេរលែងចេញហេីយ ???? ចង់ប្រាប់ថា កូននឹកលោកទាំងពីរខ្លាំងណាស់ កូនចង់ទិញរបស់ឆ្ងាញ់អោយលោកទាំងពីរញុាំ កូនចង់អោយលោកទាំងពីរ ឃេីញកូនរាំ ឃេីញកូនច្រៀង​ ឃេីញកូនមានអ្វីៗគ្រប់យ៉ាង”៕

Leave a Reply

Your email address will not be published. Required fields are marked *