អបអរសាទរ! តារាដែលល្បីជាតារាសិចសុី ម៉ូលីកា​ បានចូលរោងជ័យដោយធ្វេីឡេីងយ៉ាងអធិកអធម ខណៈលេចវត្តមានកញ្ញា រចនា រ៉ាវាឌី ជាអ្នកកំដរ….

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាស្រី ម៉ូលីកា បានធ្វើការបង្ហើបនូវរូបភាព Pre Wedding យ៉ាងផ្អែមល្ហែម ជាមួយនឹងរថយន្តម៉ាកស៊េរីទំនើបនៅក្នុងនោះតម្លៃរាប់ម៉ឺនដុល្លារ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

នៅក្នុងថ្ងៃនេះដែរ ថ្ងៃដ៏ពិសេសរបស់តារារូបនេះក៏បានមកដល់ហើយ រីឯការរៀបចំពិធីក៏អធិកអធមខ្លាំងនាព្រឹកនេះ ខណៈពេលដែលមានភ្ញៀវកិត្តយសជាច្រើនបានចូលរួម ជាមួយនឹងសាច់ញាតិគ្រួសារទាំងសងខាង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ដើម្បីធ្វើការអបអរគូស្វាមីភរិយាថ្មី។

ជាមួយនឹងថ្ងៃពិសេសមួយនេះ តារាស្រីរូបនេះ និងគូស្នេហ៍បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងសម្លៀកបំពាក់ប្រពៃណី យ៉ាងស័ក្តិសមគ្នាបំផុត។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏លេចមុខតារាស្រី រចនា រ៉ាវាឌី ធ្វើជាអ្នកកំដរថ្ងៃជ័យសិរីមង្គលរបស់នាង ដោយបានតុបតែងខ្លួនស្រស់ស្អាតមិនណយនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃជ័យសិរីមង្គលរបស់នាង បានធ្វើឲ្យហ្វេនជាច្រើនរំភើបជំនួសនាងគ្រប់គ្នា​ដែលអស់រយៈពេលជាច្រើនឆ្នាំ ស្គាល់ចិត្តស្គាល់ថ្លើមគ្នា ពួកគេក៏បានសម្រេចចិត្តចូលរោងជ័យដែលធ្វើឡើងយ៉ាងអធិកអធមបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Leave a Reply

Your email address will not be published. Required fields are marked *