ប្រពៃណាស់!! យុវជនម្នាក់ ដោះស្បែកជើងខ្លួនឯង អោយអ្នកមីងម្នាក់កំពុងរុញរទេះទាំងជើងទទេពាក់ ផ្ទុះការសរសើរជាខ្លាំងព្រោះ…
កើតមកជាមនុស្ស គួរមានទឹកចិត្តមួយនៃការចែករំលែក មិនថាតិចឫច្រើនឡើយ ក៏ជាទឹកចិត្តមួយដ៏មានតម្លៃសម្រាប់មនុស្សដែលត្រូវការជួយជាចាំបាច់ ហើយទង្វើទាំងនោះក៏ស្តែងអោយឃើញនៅអំពើល្អរបស់មនុស្សនៅក្នុងសង្គមមួយ ហើយក៏ជាគំរូល្អៗសម្រាប់មនុស្សដទៃទៀតបានមើលឃើញ។
ដោយលែកតាមរយៈហ្វេសបុកផេចឈ្មោះ Angkor Fresh បានចែករំលែកនៅរូបថតដ៏មានអត្ថន័យរបស់យុវជនម្នាក់ បានដោះស្បែកជើងរបស់ខ្លួន អោយអ្នកមីងម្នាក់ដែលរុញរទេះអោយពាក់ ធ្វើឲ្យមហាជនសរសើរជាខ្លាំង និងនាំគ្នាស៊ែរជាច្រើនដងផងដែរ ជាក់ស្តែងផេចខាងលើបានរៀបរាប់ថា: “អត់ស្គាល់បងប្រុសម្នាក់នេះ ជានរណាទេ តែឃើញគាត់ដោះស្បែកជើងជូនមីងម្នាក់ ដែលអូសរទេះកាត់ក្ដៅទាំងជើងទទេ។ គួរឱ្យគោរពខ្លាំងណាស់ អរគុណបងប្រុស ហើយក៏សុំទោសដែលយករូបមកបង្ហោះ!”៕