ច្បាប់ថ្មីមួយនឹងមិនឱ្យមានការរត់ម៉ូតូឌុបព្រោះវាត្រូវបានគេចាត់ទុកជារបរខុសច្បាប់ នៅក្នុងប្រទេស…

ម៉ានីល៖ ចាប់ពីសប្ដាហ៍ក្រោយតទៅ រត់ម៉ូតូឌុប នឹងត្រូវចាត់ទុកជារបរខុសច្បាប់ នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសនេះ អនុវត្តច្បាប់ដឹកជញ្ជូនមួយ ដែលនឹងត្រូវអនុម័តដោយព្រឹទ្ធសភា។ នេះជាការបញ្ចាក់ពីអាជ្ញាធរដឹកជញ្ជូនហ្វីលីពីន នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរដឹកជញ្ជូននៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ច្បាប់នេះ នឹងលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូនសាធារណៈ។ លោក Antonio Gardiola ប្រធានក្រុមបច្ចេកទេសសិក្សាគម្រោងវាយតម្លៃលើសុវត្ថិភាពទោចក្រយានយន្ត បានលើកឡើងថា៖ “ប្រហែលជាមួយសប្ដាហ៍ទៀត យើងនឹងអនុវត្តច្បាប់នេះ” មានន័យថា អ្នករត់ម៉ូតូឌុប នឹងផាកត្រូវពិន័យ ព្រោះជារឿងខុសច្បាប់។

គួរជម្រាបថា ក្រុមហ៊ុនហៅម៉ូតូឌុបនៅហ្វីលីពីន មានដូចជា Angkas, Joy Ride និង MoveIt ។ ម៉ូតូឌុប គឺជាមធ្យោបាយធ្វើដំណើរដែលមានតម្លៃថោក ស្របពេលហ្វីលីពីន មានបញ្ហាកកស្ទះចរាចរណ៍៕

ប្រភព៖ Rapple

Leave a Reply

Your email address will not be published. Required fields are marked *