ពូកែវៃ​គ្នា​ក្នុងសាលាពេក!! ​ពេល​នេះ​ក្រសួង​អប់រំ ​ប្រាប់​ឱ្យ​គ្រប់​មន្ទីរ​ទាំង​អស់​ឱ្យ​ណែនាំ​សិស្ស ​កុំ​ប្រើ​ហិង្សា​…

នៅ​ល្ងាច​មិញ​នេះ មាន​ករណី​សិស្ស​វៃ​សិស្ស​រហូត​ដល់​មាន​អ្នក​ស្លាប់​ម្នាក់​ថែម​ទៀត ​ក្រោយ​ពី​មាន​រឿង​សិស្ស​ស្រី​៤​នាក់​ព្រួត​វៃ​សិស្ស​ម្នាក់​រួច​មក​។

ដោយសារ​តែ​មាន​រឿង​បង្ក​ហេតុ​មិន​ឈប់​មិន​ឈរ​នេះ ​ធ្វើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ប្រកាស​ឱ្យ​គ្រប់​មន្ទីរ​អប់រំ​ទាំង​អស់​ត្រូវ​រឹត​បន្តឹង​រឿង​វិន័យ ​ណែ​នាំ​គ្រូ​ទាំង​អស់ ​ដើម្បី​ឱ្យ​ទៅ​ជួយ​ណែនាំ​សិស្ស​បន្ថែម​ទៀត។ ​ការ​វាយ​គ្នា​នេះ ​គឺ​មិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​នោះ​ទេ ​ព្រោះ​វា​ជា​រឿង​មិន​ល្អ ហើយ​ត្រូវ​មាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ខ្លាំង​បំផុត។

សូមជម្រាបថា សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

ប្រភព៖ angkorpost

Leave a Reply

Your email address will not be published. Required fields are marked *