ល្អណាស់ដែលបានជួយសង្គ្រោះ!! កូនដំរីទើបកើតបាន១០ថ្ងៃបុ៉ណ្ណោះ វង្វេងម៉ែ គ្នាខំប្រឹងផឹកទឹក ចង់រស់ណាស់…

មណ្ជលគិរី៖ មន្ត្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចប្រទះឃើញកូនដំរីព្រៃមួយក្បាលដែលទើបនិងកើតថ្មីៗហើយវង្វេងហ្វូងរបស់វា បើតាមបញ្ជាក់ពីមន្រ្តីជំនាញកូនដំរីនេះ មានអាយុត្រឹមប្រហែល១០ថ្ងៃប៉ុណ្ណោះ ។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឱ្យដឹងថា មន្ត្រីជំនាញបានប្រទះឃើញកូនសត្វដំរីព្រៃនេះ កាលពីថ្ងៃម្សិលមិញ ខណៈដែលមន្ត្រីបរិស្ថានដើរល្បាតក្នុងព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច លោកបញ្ជាក់ថាពីដំបូងកូនសត្វដំរីនេះមានសភាពដុនដាបយ៉ាងខ្លាំង ហើយមកដល់ល្ងាចថ្ងៃទី១៨មករា២០២០នេះ សុខភាពរបស់វាមានសភាពប្រសើរបន្តិចវិញហើយ។

លោកប្រធានមន្ទីរបរិស្ថានក៏ឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញកំពុងយកចិត្តយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះកូនសត្វដំរីមួយក្បាលនេះ ហើយមន្ត្រីជំនាញមិនយកវាចេញឆ្ងាយពីកន្លែងកើតហេតុទេដោយខ្លាចមេរបស់វាមករកមិនឃើញ ហើយប្រសិនមេរបស់វា មិនត្រឡប់មករកកូនវាវិញទេ មន្ទីរជំនាញនិងមានវិធានការជួយសង្គ្រោះវាទៅទីកន្លែងសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *