មានចឹងទៀត!! យប់ហើយអត់ព្រមដេក បែរជាតែងខ្លួនធ្វើជាខ្មោចចាំបន្លាចគេ មានអី ចុងក្រោយចូលប៉ុស្ដិ៍ប៉ូលីស

ឥណ្ឌូនេស៊ី៖ យុវជនវ័យ១៧ឆ្នាំម្នាក់ បានរុំខ្លួនដោយក្រណាត់ស ធ្វើជាខ្មោចចាំលងបន្លាចគេនៅពេលយប់ ហើយត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីអ្នករស់នៅក្នុងតំបន់ Jalan Mustafa រាយការណ៍។

យុវជនរូបនេះបានសារភាពប្រាប់ប៉ូលិសថា គាត់គឺជាបុគ្គលិករៀបចំក្នុងពិធីអាពាហ៍ពិពាហ៍ ហើយបន្ទាប់ពីបញ្ចប់ការងាររួចរាល់ គាត់ក៏បានឃើញក្រណាត់សមួយផ្ទាំង ដែលគេទុកចោល។ ដូចេ្នះហើយបានជាគាត់យកមករុំខ្លួនលេងធ្វើជាខ្មោច។

ជុំវិញការលងបន្លាចរបស់យុវជនខាងលើនេះ បានធ្វើឲ្យអ្នកដំណើរមួយចំនួនភ័យខ្លាច រហូតដល់ដួលម៉ូតូ ហើយវាក៏មិនមែនជាលើកទីមួយដែរ។ យ៉ាងណាមិញ ប៉ូលិសបានធ្វើការអប់រំ និងព្រមានទៅដល់គាត់ ហើយដោះលែងឲ្យត្រលប់ទៅផ្ទះវិញ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *