មិនចូលរួមប្រយ័ត្នស្តាយក្រោយ!! ហេតុផល ៦ យ៉ាងដែលអ្នកមិនត្រូវខកខាន មកចូលរួមពិព័រណ៍សៀវភៅ BIG BAD WOLF BOOK SALE នៅភ្នំពេញ ឆ្នាំ ២០២០ នេះ…(មានវីដេអូ)

ក្នុងរយៈពេលតែមួយសបា្ដហ៍ប៉ុណ្ណោះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale បានក្លាយទៅជាប្រធានបទដ៏ពេញនិយម ដែលគ្រប់គ្នាតែងតែលើកយកមកនិយាយគ្នានៅទីក្រុងភ្នំពេញ! អ្នកស្រឡាញ់ការអានសៀវភៅ រាប់ពាន់នាក់ បានមកចូលរួមពិព័រណ៍សៀវភៅនេះ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២ អធ្រាត្រ នៅផ្សារបុរីរុងរឿង ក្នុងខណ្ឌជ្រោយចង្វារ។

ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗ ដែលអ្នកគួរតែមកចូលរួមពិព័រណ៍សៀវភៅធំបំផុត មុនពេលវានឹងត្រូវបិទបញ្ចប់នៅពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២០​ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីចូលរួមចំណែកចាប់ផ្ដើមវប្បធម៌ នៃការអានសៀវភៅនៅក្នុងប្រទេសកម្ពុជា៖

១. ការបញ្ចុះតម្លៃច្រើនបំផុត

ដើម្បីធ្វើឱ្យសៀវភៅមានតំលៃសមរម្យ និងអាចឱ្យមនុស្សគ្រប់រូបអាចទទួលបានសៀវភៅល្អសម្រាប់អាន គឺជាផ្នែកមួយនៃបេសកកម្មរបស់ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020។ ពិព័រណ៍សៀវភៅនេះ ធ្វើការផ្តល់ជូនសៀវភៅភាសាអង់គ្លេសច្បាប់ដើមថ្មីៗ ជាង ១ លានក្បាល ជាច្រើនប្រភេទ រួមមានសៀវភៅរឿងប្រឌិត, សៀវភៅរឿងពិត និងសៀវភៅសម្រាប់កុមារ ដោយលក់បញ្ចុះតម្លៃចាប់ពី ៥០% ទៅ ៩០% នៃតម្លៃលក់រាយដែលត្រូវបានណែនាំ។

២. គ្រប់គ្នាអាចចូលរួមពិព័រណ៍សៀវភៅ ដោយឥតគិតថ្លៃ

ដោយយល់ឃើញថា មនុស្សគ្រប់រូបមិនថាមានឋានៈអ្វីនោះទេ គឺអាចចូលរួមក្នុងពិព័រណ៍សៀវភៅ ហេតុដូច្នេះហើយទើបពិព័រណ៍សៀវភៅ Big Bad Wolf Book Sale គ្រប់ពេលវេលាតែងតែផ្ដល់ការចូលរួមពិព័រណ៍ ដោយឥតគិតថ្លៃ។ ពិព័រណ៍សៀវភៅនេះ បើករហូតដល់ពាក់កណ្ដាលអធ្រាត្រ ដែលអាចឱ្យអ្នកធ្វើការប្ដូរវេន ឬអ្នកមានការមមាញឹកជាមួយគ្រួសារនៅពេលថ្ងៃ អាច មកចូលរួម នៅពេលណាក៏បានចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ​១២ ​អធ្រាត្រ​ ​​ដើម្បីអាចមកទទួលយកបទពិសោធន៍ នូវភាពរីករាយម្ដងក្នុងមួយជីវិត នៃការស្វែងរកសៀវភៅជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារ។

៣. ការបញ្ចុះតម្លៃក្នុងម៉ោងមាស Happy Hour

ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩យប់ ដល់ម៉ោង​១២អធ្រាត្រ សៀវភៅមួយចំនួននឹងត្រូវបានជ្រើសរើស ដើម្បី ផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% បន្ថែមទៀតពីលើការបញ្ចុះតម្លៃ ដែលមានរួចហើយ។ អ្នកចូលរួមអាចទិញសៀវភៅដូចគ្នា បានចំនួនតែ ២ក្បាល ក្នុងវិក័យប័ត្រតែមួយ សម្រាប់សៀវភៅដែលទទួលបានការបញ្ចុះតម្លៃបន្ថែមនៅក្នុងម៉ោង Happy Hour។ ដូចនេះ សូមមកចូលរួមពិព័រណ៍សៀវភៅ ក្នុងម៉ោងដែលបានបញ្ជាក់ប្រាប់ខាងលើ ដើម្បីស្វែងរកសៀវភៅ ដែលអ្នកត្រូវការត្រលប់ទៅផ្ទះវិញ ជាមួយតម្លៃគួរឱ្យភ្ញាក់ផ្អើល! សម្រាប់ព័ត៌មានបន្ថែម ចំពោះការ បញ្ចុះតម្លៃក្នុងម៉ោង Happy Hour សូមចូលទៅកាន់ទំព័រហ្វេសប៊ុក តាមរយៈ facebook.com/bbwbookskh ។

៤. សៀវភៅសម្រាប់កុមារ មានតម្លៃចាប់ពី ២ដុល្លារ ចុះក្រោម

ទម្លាប់នៃការអានសៀវភៅ គួរតែត្រូវបំពាក់បំពនតាំងពីវ័យក្មេង ជាមួយសៀវភៅដែលត្រឹមត្រូវទៅឱ្យកុមារ ដែលអាចជំរុញឲ្យពួកគេមានអនាគតល្អប្រសើរជាមួយនឹងចំណេះដឹង។ ឪពុកម្តាយ ឬអាណាព្យាបាល អាច ទិញសៀវភៅសម្រាប់កុមារ ដែលមានតម្លៃត្រឹមតែ ឬក្រោម ២ដុល្លារ។ អ្នកចូលរួម ​អាចស្វែងរកបាននូវសៀវភៅផាត់ពណ៌, សៀវភៅរឿងនិទាន, សៀវភៅសន្លឹករឹង, សៀវភៅឯកសារយោង និងសៀវភៅសម្រាប់កុមារ ជាច្រើនផ្សេងទៀត។ ប្រញាប់ឡើង សូមនាំកូនៗ ក្មួយៗ របស់អ្នកមកចូលរួម ដើម្បីស្វែងរកសៀវភៅ ដែលពួកគេចូលចិត្ត។

៥.​ ទិញ ៤ ថែម ១ ចំពោះសៀវភៅវេទមន្ត

ប្រសិនបើអ្នកជាឪពុកម្តាយ គួរតែទៅស្វែងរក សៀវភៅវេទមន្ត។ សៀវភៅវេទមន្ត មាន ១៤ ចំណងជើង ដែលមានតម្លៃចាប់ពី ៦ ដុល្លារក្នុងមួយក្បាល។ សៀវភៅនីមួយៗ នៃសៀវភៅវេទមន្ត ត្រូវបានដាក់បញ្ចូលដោយបច្ចេកវិទ្យា Augmented Reality (AR) ដែលអាចជួយដល់ក្មេងអាយុ ១-៦ ឆ្នាំរបស់អ្នក ក្នុងការអាន, ការឆ្លើយឆ្លងទៅវិញទៅមក និងការរៀន ដោយរួមបញ្ចូលគ្នា ក្នុងពេលតែមួយ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale មានមោទនភាព បានធ្វើជាអ្នកចែកចាយផ្តាច់មុខ នៃសៀវភៅវេទមន្តនៅទ្វីបអាស៊ី។ ការផ្ដល់ជូនពិសេសនេះ ចំពោះតែចំណងជើងដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ! សូមមកស្វែងរកសៀវភៅវេទមន្ត នៅពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មុនពេលវា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០!

៦. មានឱកាសឈ្នះរង្វាន់ “សៀវភៅពេញមួយរទេះរុញ”
អ្នកចូលរួម នឹងមានឱកាសដើម្បីឈ្នះរង្វាន់ “សៀវភៅពេញមួយរទេះរុញ” ត្រលប់ទៅផ្ទះវិញដោយឥតគិតថ្លៃ តាមរយៈការចូលរួមកម្មវិធីប្រកួតប្រជែង “Big Bad Wolf Book Sale Phnom Penh 2020 Photo Fun” ដែលចាប់ផ្តើមពីឥឡូវនេះ រហូតដល់ថ្ងៃទី ១៩ ខែមករា។ អ្នកចូលរួមទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យថតរូប ប្រកបដោយភាពច្នៃប្រឌិត នៅពិព័រណ៍សៀវភៅ ហើយ បង្ហោះរូបថតនោះ នៅលើគណនីហ្វេសប៊ុកឬ Instagram របស់ខ្លួន ដោយរួមបញ្ចូលនូវខ្លឹមសារ #BBWPhnomPenhPhotoFun និង # BBWPhnomPenh2020 ។ រូបថតដែលល្អបំផុត នឹងត្រូវបានជ្រើសរើសនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ សម្រាប់ការឈ្នះរង្វាន់ធំនេះ។ សម្រាប់ព័ត៌មានបន្ថែម និងល័ក្ខខ័ណ្ឌ សូមទៅកាន់៖ http://bit.ly/2Moen09 ។

ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកចូលរួមអាចចុះឈ្មោះចូលជាសមាជិក Wolf Pack តាមរយៈ៖​ https://bigbadwolfbooks.com/

សូមរីករាយក្នុងការស្វែងរកសៀវភៅ
បណ្ដាញសង្គមរបស់ Big Bad Wolf៖
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh

សញ្ញា Hashtag ផ្លូវការ: #BBWPhnomPenh2020
អំពីពិព័រណ៍សៀវភៅ BIG BAD WOLF​ BOOK SALE

ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ត្រូវបានគេស្គាល់ថា ជាពិព័រណ៍សៀវភៅធំបំផុត នៅលើពិភពលោក ហើយបានផ្តល់ជម្រើសសៀវភៅច្រើនបំផុត នៅក្នុងតម្លៃសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះទេ ពិព័រណ៍សៀវភៅនេះ​ ក៏បាននាំយកសៀវភៅភាសាអង់គ្លេសគុណភាពល្អ និង ថ្មីៗ លក់ក្នុងតម្លៃសមរម្យ តាមរយៈការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ ៩០% ។ គោលបំណងចម្បងមួយរបស់ពិព័រណ៍សៀវភៅនេះ គឺដើម្បីជំរុញអោយមនុស្សគ្រប់រូប ទទួលបានភាពរីករាយក្នុងការអានសៀវភៅ ដែលមានតម្លៃសមរម្យ និង ងាយស្រួលរកទិញ។

ពិព័រណ៍សៀវភៅនេះ​នឹងនាំមកនូវសៀវភៅគ្រប់ប្រភេទក្នុងទ្រង់ទ្រាយធំ រួមមានសៀវភៅដែលលក់ដាច់ជាងគេ លើផ្នែករឿងប្រឌិត និង រឿងពិត, រឿងប្រឌិតសម្រាប់យុវវ័យក៏ដូចជាប្រភេទក្រុមសៀវភៅ ជាច្រើនសម្រាប់កុមារផងដែរ។

ពិព័រណ៍សៀវភៅនេះ ត្រូវបានបង្កើតឡើងដោយ ស្ថាបនិក ២​ រូប គឺ លោក Andrew Yap និង លោកស្រី Jacqueline Ng ហើយបានក្លាយទៅជា ព្រឹត្តិការណ៏ដ៏សំខាន់ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ២០០៩ មក។ នៅឆ្នាំ ២០១៩ ពិព័រណ៍សៀវភៅនេះបានរៀបចំធ្វើឡើងនៅក្នុង ប្រទេសចំនួន ១០ និង ទីក្រុងចំនួន ៣២ ក្នុងនោះរួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសស្រី​លង្កា ប្រទេសភីលីពីន កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ប្រទេសប៉ាគីស្ថាន ប្រទេសមីយ៉ាន់ម៉ា និង សហព័ន្ធ​អារ៉ាប់រួម ហើយពិព័រណ៍សៀវភៅនេះ នឹងបន្តបេសកម្មរបស់ខ្លួន ដើម្បីជួយដល់ អ្នកអានគ្រប់រូបលើពិភពលោកឱ្យទទួលបានសៀវភៅ អានក្នុងមួយតម្លៃសមរម្យ៕
មានវីដេអូ


angkorpost.net

Leave a Reply

Your email address will not be published. Required fields are marked *