ស៊ែរឲ្យកូនខ្មែរជួយផង!! សុំម្នាក់ ១ រយរៀលក៏បានដែរ សិស្ស​សាលា​ «ជប់កំភ្លឹង» ខ្វះអគារ​សិក្សា និងសម្ភារៈ គ្រូប្រកាសសុំ​…

ភ្នំពេញ ៖ ថ្មីៗនេះ​លើគណនីហ្វេសប៊ុក​មួយឈ្មោះ LY Phirun បានបង្ហោះសារស្ដីពីការស្វែងរក​នូវការសង្រ្គោះ​ចំពោះ​សិស្ស​សាលាបឋមសិក្សា «កំភ្លឹង» ដែល​មានការខ្វះខាត​ខ្លាំង​ក្នុងការសិក្សា​ក្នុងសំណេរ​ឲ្យដឹងថា «ដោ​យមាន​ការសំណូមពរពីលោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលា ជប់កាំ ភ្លើ ង ស្ថិតនៅ ឃុំស្រែណូយ ស្រុកវ៉ារិន​ ខេត្តសៀមរាប អំពីកង្វះខាតក្នុងការសិក្សារក៏ដូចជាបង្រៀនផងនោះ ក្រុមយើងខ្ញុំ​ដែលជាក្រុមស្ម័គ្រចិត្ត ក៏សូមអំពាវនាវក៏ដូចជាការស្នើសុំដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាផ្តល់ជូននូវជំនួយមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សផង»។

បន្ថែម​លើ​សេចក្ដី​ប្រកាស​ច្បាស់​ឥត​បន្លំ​នេះ​ប្រភព​ខាងលើ​​ក៏បាន​ភ្ជាប់​នូវលិខិត​មាន​ទាំង​ហត្ថលេខា​ចេញដោយ​នាយកសាលា​ ព្រម​ដោយ​វិធី​ក្នុងការ​ឧបត្ថម្ភ​ក្នុងការរៀបរាប់ថា «​សប្បុរសជនអាច​ចូលរួមជួយ​ជាជំនួយ​មនុស្សធម៌បានដូចជាសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ ឬក៏ជាថវិកាក៏បាន ក្រុមយើងខ្ញុំ​នឹង​ពាំនាំនូវជំនួយ​មនុស្សធម៌ទាំងអស់របស់សប្បុរសជនទៅចែកជូនដល់ដៃ​ពួកគាត់ដោយពុំអោយបាត់១កាក់​១សេនឡើយ។ ថ្ងៃបញ្ចប់ទទួលជំនួយ​ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ថ្ងៃចេញដំណើរ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ លេខទូរស័ព្ទ​ទំនាក់ទំនងផ្តល់ជំនួយ 099 454 686/ 012 841 335/ 099 686 626/ 010 992 122 លេខកុងABA 000 200 879 LYPHIRUN សូមអរគុណ»។

daranews

Leave a Reply

Your email address will not be published. Required fields are marked *