បើមិនជឿកុំប្រមាថ!!! បម្រាម​ដូន​តា​ខ្មែរ ផ្សំ​ដំណេក សង់​ផ្ទះ កប់​ខ្មោច​ ដាច់​ខាត​កុំធ្វើ​ក្នុង​ថ្ងៃ​ទាំង​នេះ

តាមទំនៀមពីបុរាណ ដូនតាខ្មែរ តែងជឿថា តាមថ្ងៃនីមួយៗ មានថ្ងៃល្អ និងមិនល្អ ហាមប្រាមកូនចៅមិនឱ្យធ្វើកិច្ចការ ឬពិធីផ្សេងៗនៅក្នុងថ្ងៃទាំងនោះទៀតផង។ ជាក់ស្ដែងក្នុងពិធីបុណ្យសព ការកប់ខ្មោច ឬដុតខ្មោច មិនមែនចេះតែធ្វើផ្ដេសផ្ដាសនោះទេ។ ខាងក្រោមនេះ ជាបម្រាមមួយចំនួនរបស់ដូនតាខ្មែរ ហាមធ្វើដាច់ខាត ទៅតាមថ្ងៃនីមួយ៖

ថ្ងៃអាទិត្យ៖ ជំនឿពីបុរាណ ថ្ងៃអាទិត្យមានន័យថា ចុះក្ដៅ។ ដូច្នេះហាមកប់ខ្មោចក្នុងថ្ងៃអាទិត្យ ព្រោះអាចនាំរឿងហេតុមិនល្អ កើតឡើង ព្រលឹងខ្មោចមិនអាចទៅកាន់សុគតិភពនោះទេ។
ថ្ងៃអង្គារ៖ តាមទំនៀមទម្លាប់ ជំនឿតាំងពីបរមបុរាណ ថ្ងៃអង្គារ មានន័យថា ចុះភ្លើង។
ហាមដុតខ្មោច ដាច់ខាត ក្នុងថ្ងៃអង្គារ។

ថ្ងៃច័ន្ទ៖ មានន័យស្មើនឹងចុះផ្លូវ។
តាមបម្រាមពីបុរាណ ហាមដាច់ខាតលើកផ្លូវក្នុងថ្ងៃច័ន្ទ។

ថ្ងៃពុធ៖ មានន័យស្មើនឹងចុះភូមិ។ តាមជំនឿ ហាមដាច់ខាត លើកភូមិធ្វើលំនៅឋានក្នុងថ្ងៃពុធ។
ថ្ងៃព្រហស្បតិ៍៖ មានន័យស្មើនឹងចុះព្រៃ។ បម្រាមពីបុរាណ ហាមដាច់ខាត កាប់ឈើ ឬទិញឈើព្រៃសង់ផ្ទះ ក្នុងថ្ងៃព្រហស្បតិ៍។

ថ្ងៃសុក្រ៖ មានន័យស្មើនឹងចុះដំណេក។
បម្រាមពីបុរាណ ហាមផ្សំដំណេក ដាច់ខាតក្នុងថ្ងៃសុក្រ។

ថ្ងៃសៅរ៍៖ មានន័យស្មើនឹង ចុះទឹក។
ហាមចុះរកស៊ីតាមផ្លូវទឹក ដាច់ខាតក្នុងថ្ងៃសៅរ៍។

Leave a Reply

Your email address will not be published. Required fields are marked *