គួរឲ្យចង់ញុាំណាស់!!! របៀបធ្វើតៅហ៊ូខ្ញីក្តៅ ស្រូបទឹកស្ករ រសជាតិឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖ – សណ្តែកសៀង៣ខាំ – ម្សៅសារាយ ១ស្លាបព្រាបាយ
– ស្ករត្នោតឬស្ករស – ខ្ញី ហាន់ជាបន្ទះស្ដើងៗ – ស្លឹកតយ 2 សន្លឹក

វិធីធ្វើ៖ ១- យកសណ្តែកសៀង៣ខាំ ត្រាំជាមួយទឹកក្តៅ ចំនួន8ម៉ោង
រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។

២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រា កូរអោយសព្វ។

៤- បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។ ៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីបន្ទះ ដើម្បីយកក្លិន។ ៦- អ្នកចូលចិត្តតៅហ៊ូក្តៅ អាចស្រូបទឹកស្ករក្តៅបាន។ បើចង់ត្រជាក់ សូមរង់ចាំអោយទឹកស្ករត្រជាក់ ដួសស្រូបតៅហ៊ូរឹតតែឆ្ងាញ់។

ប្រភព៖ KBuzzFood

Leave a Reply

Your email address will not be published. Required fields are marked *