សោកស្តាយ!! បុរសកម្ពស់ទាបជាងគេបំផុត ដែលបំបែកឯកត្តកម្មពិភពលោក បានទទួលមរណភាពហើយ…

បុរសដែលមានកម្ពស់ទាបជាងគេមួយរូបនេះមានឈ្មោះថា Khagendra Thapa Magar កើតនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៩២ នៅស្រុក Baglung ប្រទេសនេប៉ាល់ ដែលជាកូនប្រុសច្បងរបស់លោក Roop Bahadur និងអ្នកស្រី Dhan Maya ។គាត់មានកម្ពស់ត្រឹមតែ ៦៧,០៨ សង់ទីម៉ែត្រ (២ ហ្វីត ២,៤១ អ៊ីញ) តែប៉ុណ្ណោះ ហើយដើមឆ្នាំ ២០១០នេះ លោកក៏បានចូលរួមកម្មវិធីឯកត្តកម្មពិភពលោក

(Guinness World Records )រហូតទទួលបានជ័យលាភីក្លាយជាបុរសដែលមានកម្ពស់ទាបជាងគេបំផុតលើលោកដែលមានជីវិត និងអាចដើរបានដោយខ្លួនឯង។កាលពីពេលថ្មីៗនេះ មានដំណឹងច្បាស់ការណ៍បានឱ្យដឹងថា បុរសដែលមានកម្ពស់ទាបជាងគេលើពិភពលោករហូតបានជាប់នៅក្នុងកំណត់ត្រាឯកត្តកម្មពិភពលោក (Guinness World Records ) បានទទួលមរណភាពហើយដោយជំងឺ៕

Leave a Reply

Your email address will not be published. Required fields are marked *