ដូចឲ្យដឹងមុន!! និស្សិតពេទ្យសុំឲ្យបងប្រុសម្នាក់ធ្វើបទ វិប្បដិសារី​សម្ផស្ប​ភួង ជាច្រើនដង ប៉ុន្តែគាត់មិនព្រម ព្រោះ​បទ​នេះ​និយាយពីការ​ស្លាប់​រស់​ តែ​ទី​បំផុត​រឿង​រ៉ាវ​នេះ​នៅ​តែ​កេីត​ឡើងមែន​… (មានវីដេអូ)

កាលពីយប់ម្សិលមិញ ថ្ងៃទី១៦ខែមករា ឆ្នាំ២០២០ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ ក្រោយពីប្រទះឃើញសាកសពនារីមួយរូប ដេកស្លា ប់ក្នុងលំនៅដ្ឋានមួយកន្លែង បង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋគ្រប់គ្នា។ក្នុងនោះដែរ តាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះថា ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវបានស្គាល់ថា ជានិស្សិតពេទ្យ និងអ្នកលក់គ្រឿងក្រអូបក្នុងអនឡាញផងដែរ។

មកដល់ពេលនេះសមត្ថកិច្ចបានអាចកំនត់អត្តសញ្ញាណជនជនសង្ស័យបានហើយ ដែលមានឈ្មោះថា យឺន វណ្ណដេត អាយុ២៦ឆ្នាំ ជានាយទាហាន នៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី។

គួរបញ្ជាក់ថាជនសង្ស័យ និងនារីរងគ្រោះ គឺជាគូដណ្តឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅខែមីនាខាងមុខនេះហើយ ចំនែកឯផ្ទះនៅកន្លែងកើតហេតុគឺជាចំណងដៃរបស់ឪពុកម្តាយសម្រាប់អោយពួកគេរស់នៅជាមួយគ្នាពេលរៀបមង្គលការរួច។ដោយឡែកយោងតាមគណនីហ្វេសបុកឈ្មោះ Mrr Rak បានបង្ហោះវីដេអូចម្រៀងមួយដែលជនរងគ្រោះតែងតែសុំឲ្យធ្វើអោយ ពេលកញ្ញានៅរ ស់ ប៉ុន្តែបងប្រុសមិនចង់ធ្វើឲ្យ ព្រោះគិតថាជាបទមិនល្អ ក្នុងនោះលោកបានបញ្ជាប់ថា: បទ​​វិប្បដិសារី​សម្ផស្ប​ភួង​ បទ​នេះ​ហេីយ​ដែល​ប្អូន​ស្រី​សុំ​អោយ​បង​ធ្វើ​អោយ​ច្រើន​ដង​មក​ហើយ​​ តែ​បង​មិន​ធ្វើ​ដាច់​ខាត​ព្រោះ​បទ​នេះ​គឺ​ទាក់ទង​នឹង​ការ​ស្លា ប់​រស់​ តែ​ទី​បំផុត​រឿង​រ៉ាវ​នេះ​នៅ​តែ​កេីត​ឡើង​😪 ថ្ងៃ​នេះ​​បង​សម្រេចចិត្ត​ធ្វើ​បទ​នេះ​អោយ​អូន​ចុះ​😪​ ជាចុងក្រោយ​សូម​អោយ​ប្អូន​ស្រី​ទៅ​អោយ​បាន​សុខ​ សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ប្អូន​ ដែល​បាត់បង់​កូន​ល្អមនុស្ស​ល្អ​ពូកែ​ម្នាក់​ក្នុង​គ្រួសារ​ មាន​ជាតិ​ក្រោយ​សុំ​ធ្វើ​ជាមិត្តភ័ក្តិ​ល្អ​បង​ប្អូន​ល្អ​និង​គ្នា​ទៀត​🙏😪៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *