រស់ធូរ!!! ដើមប៊ឺរ ២០០០ដើម ក្នុងមួយឆ្នំារកបានចំនូលកប់ក្តោង
ប្រិយមិត្តជ្រាបច្បាស់ហើយប៊ឺរ ជាប្រភេទផ្លែឈើម្យ៉ាងដែលជួយច្រើដល់សុខភាពអ្នកខ្លះយកមកក្រឡុក ឬធ្វើបង្អែមផ្សេងៗបានទៀតផង យ៉ាងណាមិញបុរសឈ្មោះ Nguyen Van Dau គាត់មានអាយុអាយុ៥១ឆ្នាំដែលចេះបង្កាត់បានពូជប៊ឺរ ០៣៤ គាត់បានប្រាប់រឿងរ៉ាវរបស់គាត់កាលពី២០ឆ្នំាមុន
គាត់បានចំណាកស្រុកពីភាគខាងជើង មកកាន់ដាឡាត់ កាលពីឆ្នាំ ១៩៩១ ។ គាត់សន្សំលុយទិញបានដីចម្ការដ៏ធំមួយកន្លែង លើនោះមានដើមប៊ឺរមួយដុះតែឯកឯងឆ្នាំ ១៩៩៣ វាមានផ្លែ តែផ្លែរាងទ្រវែងក្លិនក្រអូប សាច់រមួត… ឲ្យអ្នកណាសាកក៏គេថាឆ្ងាញ់ ដោយឃើញគុណប្រយោជន៌ច្រើននោះគាត់ក៌បានស្វែងរកវិធីបង្កាត់បន្ថែមពូជ ដំបូងធ្វើតាមបែបសមញ្ញដូចជាបណ្តុះពីគ្រាប់ ផ្សាំមែក… ប៉ុន្តែ បរាជ័យ ។ ចុងក្រោយ លោកយកពន្លកពីដើមមេមកផ្សាំនឹងដើមប៊ឺរធម្មតា ទើបកូនប៊ឺរចាប់ផ្តើមលូតលាស់ល្អ ។
ពីនោះមក លោកក៏ផ្សាំបង្កើតបានដើមប៊ឺរពូជនេះ ហើយដាំលើដីចម្ការរបស់ខ្លួនចំនួន ២០០០ ដើម ។ សល់ពីនោះ លក់ឲ្យអ្នកចម្ការផ្សេងទៀត ។ ដូច្នេះពីដើមប៊ឺរ ១ដើមគត់ លោកបានផលិតជាពូជប៊ឺរ ០៣៤ ដ៏ពេញនិយមនៅអំឡុងទសវត្សរ៍ទី២០០០ ។លោកបន្តថា ប៊ឺរចង់អោយល្អនោះកុំអោយមានទឹកច្រើននៅគល់ព្រោះអាចជំាទឹកដោយឡែកប៊ឺរ ២០០០ ដើម របស់ខ្លួនដាំទទួលផលបាន ៤០ តោន ក្នុង១ឆ្នាំៗ
ហើយលក់ឲ្យឈ្មួញកណ្តាល១គីឡូក្រាម តម្លៃ ៧០.០០០ ដុង ។ ដូច្នេះ ១ឆ្នាំ លោកប្រមូលផលបានប្រមាណជាង ១២០.០០០ ដុល្លារ ។ នោះពុំទាន់និយាយដល់កាហ្វេដែលដាំចន្លោះៗដើមប៊ឺរ ។ចង់ដាំវា ដំបូងជីករណ្តៅជម្រៅពី ៧ តឹក ទៅ ១ ម៉ែត្រ ដាក់ជីអាចម៌គោលាយនឹងកាហ្វេ គឺ ២ ជួរកាហ្វេ ១ជួរប៊ឺរ តែគម្លាតពីដើមនីមួយៗ ត្រូវតែ ៨ ម៉ែត្រ ។ ម្យ៉ាងទៀត គល់របស់វាត្រូវគ្មានសំរាម គ្មានស្មៅតែពុំប្រើថ្នាំសម្លាប់ស្មៅទេ គឺត្រូវប្រឹងដកនឹងដៃ ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
ប្រភព៖ vdoamazing