គិតម៉េចដែរ!! នាយករដ្ឋមន្ត្រីថ្មីរបស់ហ្វាំងឡង់ ស្នើឱ្យធ្វើការតែ៤ថ្ងៃ និង១ថ្ងៃ ៦ម៉ោងក្នុងមួយសប្ដាហ៍…

វាំងឡង់៖ លោកស្រី Sanna Marin នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហ្វាំងឡង់ បានស្នើឱ្យមានច្បាប់ ដើម្បីឱ្យក្រុមហ៊ុន និងក្រសួង ស្ថាប័ន នានា ធ្វើការកាត់បន្ថយចំនួនម៉ោងធ្វើការមកត្រឹមតែ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយក្នុងមួយថ្ងៃ ធ្វើការតែ ៦ម៉ោងប៉ុណ្ណោះ។

លោកស្រី Sanna Marin ទើបតែឡើងជានាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ និងជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងបំផុតនៅលើពិភពលោក ដោយលោកស្រីមានអាយុ ៣៤ឆ្នាំ។

នៅក្នុងពិធីជួបជុំខួបគម្រប់ ១២០ឆ្នាំនៃការបង្កើតគណបក្សប្រជាធិបតេយ្យសង្គមរបស់លោកស្រី នៅទីក្រុង Turku លោកស្រី Sanna Marin បានលើកឡើងថា ប្រជាជនហ្វាំងឡង់ ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ការធ្វើរឿងដែលខ្លួនចូលចិត្ត និងជីវិតដ៏ស្រស់បំព្រង។

លោកស្រីថ្លែងថា៖ “ខ្ញុំមិនធ្លាប់គិតពីអាយុ ឬភេទរបស់ខ្ញុំឡើយ។ ខ្ញុំគិតច្រើនជាងគេទៅលើការជំរុញលើកទឹកចិត្ត ដែលវាបានញ៉ាំងឱ្យរូបខ្ញុំ ឈានជើងចូលក្នុងនយោបាយ”។

សូមជម្រាបថា បច្ចុប្បន្ន ប្រជាជនហ្វាំងឡង់ ធ្វើការ ៥ថ្ងៃ និងមួយថ្ងៃ ៨ម៉ោង ក្នុងមួយសប្ដាហ៍៕

ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *